Connect with us

កូវីដ-១៩

​ក្នុងចំណោមទណ្ឌិតជិត៤ម៉ឺននាក់ តើមានប៉ុន្មាននាក់កំពុងឈឺជំងឺកូវីដ-១៩?

បានផុស

នៅ

មកដល់ពេលនេះ ទណ្ឌិតទូទាំងប្រទេសដែលកំពុងឈឺជំងឺកូវីដ-១៩ បានថយចុះច្រើន។ និយាយជារួម ក្នុងចំណោមទណ្ឌិតជិត៤ម៉ឺននាក់ គឺមានតែទណ្ឌិតមិនដល់ ២០នាក់ផង ដែលកំពុងឈឺ និងព្យាបាលជំងឺកូវីដ-១៩។

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បើគិតពីស្ថានភាពសុខភាពទូទៅរបស់ទណ្ឌិតដែលបានឈឺជំងឺកូវីដ-១៩ អត់មានអ្នកមានបញ្ហាអ្វីទេ។ ជាក់ស្ដែងករណីខ្លះដូចជានៅ សៀមរាប គឺនៅសល់ទណ្ឌិតក្រោម១០នាក់ដែលកំពុងព្យាបាល ​ដោយការពិនិត្យចុងក្រោយ គឺត្រូវធ្វើតេស្ដផ្ទៀងផ្ទាត់តាមម៉ាស៊ីន CPR។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុត សវនា មានប្រសាសន៍បន្តថា៖ “ឥឡូវនេះ បើនិយាយពីចំនួនទណ្ឌិតឈឺជំងឺកូវីដ-១៩ គឺសឹងតែអស់ទៅហើយ។ ក្នុងចំណោម ជិត៤ម៉ឺននាក់ មានតែទណ្ឌិតជាង១០នាក់ មិនដល់២០នាក់ កំពុងព្យាបាលជំងឺកូវីដ។ អ្នកទាំងហ្នឹង បានព្យាបាលជាហូរហែ រង់ចាំតែលទ្ធផលតាមម៉ាស៊ីន​​​​ CPR ទេ ព្រោះតេស្តតាមឧបករណ៍តេស្តរហ័ស អត់ឃើញមានវិជ្ជមានទៀតទេ គ្រាន់តែតាមក្បួនដើម្បីឱ្យប្រាកដ ចុងក្រោយអ្នកជំងឺត្រូវធ្វើតេស្តតាមម៉ាស៊ីនធំ CPR។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ខាងលើនេះ បញ្ជាក់ទៀតថា ករណីទណ្ឌិតឈឺជំងឺកូវីដ-១៩ គឺមានតែអ្នកទើបចូលមកថ្មី ចំណែកអ្នកចាស់បានទទួលវ៉ាក់សាំង ហើយអ្នកធ្លាប់កើតហើយ ក៏លែងអីទៅ។

លោក នុត សវនា មានប្រសាសន៍បន្តថា៖ “ឥឡូវយើងមានការយល់ដឹង និងប្រុងប្រយ័ត្នរឿងបង្ការជំងឺកូវីដ-១៩នេះ គឺកម្រមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងពន្ធនាគារទៀតណាស់ បើមាន គឺមានតែអ្នកចូលថ្មី ហើយមន្ត្រីពន្ធនាគារធ្វើចត្តាឡីស័កទៅ ធ្វើតេស្តទៀត បើឃើញវិជ្ជមាន គឺព្យាបាល”។

លោក នុត សវនា លើកឡើងថា លទ្ធផលជោគជ័យមិនមានការផ្ទុះជំងឺកូវីដក្នុងពន្ធនាគារនៅទូទាំងប្រទេសជាបន្តទៀតនេះ ដោយសារការយកចិត្តទុកដាក់របស់មន្ត្រីពន្ធនាគារក្នុងការបង្ការ និងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។

លោក បញ្ជាក់ថា៖ “មន្ត្រីយើង និយាយទៅគាត់ធ្វើការនឿយហត់ ស៊ូអត់ទៅផ្ទះ នៅតែក្នុងបន្ទាយ អ៊ីចឹងប៉ុន្មានខែជិត១ឆ្នាំហ្នឹង គ្នាអត់បានទៅផ្ទះទេ។ អ្នកខ្លះទៅផ្ទុះបុណ្យចូលឆ្នាំបុណ្យភ្ជុំអីហ្នឹង គឺដាក់វេនគ្នាទៅទេ។ ទៅហើយ ពេលមកវិញត្រូវធ្វើតេស្តរហ័សហើយ ធ្វើចត្តាឡីស័កទៀត នៅក្នុងបន្ទាយហ្នឹង”។

គួរបញ្ជាក់ថា បន្ទាប់ពីមានផ្ទុះព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ចូលសហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១នេះ នៅតាមពន្ធនាគារក៏ទទួលរងឥទ្ធិពលនៃការឆ្លងរាលដាលនោះ។ ដោយកាលនៅដើមខែមិថុនា កន្លងទៅនេះ ពន្ធនាគារដែលផ្ទុះការឆ្លងខ្លាំងមានដូចជា  មណ្ឌលអប់រំកែប្រែទី១ “ម១” មណ្ឌលអប់រំកែប្រែទី២ “ម២” ពន្ធនាគារភ្នំពេញ “PJ” ពន្ធនាគារខេត្តកណ្ដាល និងពន្ធនាគារខេត្តព្រះសីហនុ និងរហូតទៅដល់ពន្ធនាគារនៅតាមបណ្ដាខេត្តមួយចំនួនទៀត រហូតមន្ត្រីពាក់ព័ន្ធ និងរដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់បន្ទាន់យ៉ាងម៉ឺងម៉ាត់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៦ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម