ក្រសួងសុខាភិបាល ឈប់ឱ្យអ្នកជំងឺកូដ-១៩ចប់ការព្យាបាល ធ្វើចត្តាឡីស័កទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ក្រសួងសុខាភិបាល ឈប់ឱ្យអ្នកជំងឺកូដ-១៩ចប់ការព្យាបាល ធ្វើចត្តាឡីស័កទៀត

បានផុស

នៅ

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូដ-១៩ បានឱ្យដឹងថា អ្នកជំងឺកូដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមណ្ឌលព្យាបាល ឬមន្ទីរពេទ្យ គឺលែងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីណែនាំចុះថ្ងៃទី២៦ ខែតុលានេះ លោករដ្ឋមន្ត្រីបានបន្តថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ សូមធ្វើការលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូដ-១៥ ដែលបានបញ្ចប់ការព្យាបាល ដូចខាងក្រោម៖

១. អ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ពុំតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ។

២. អ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ ត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាលទៅតាមលក្ខខណ្ឌខាងក្រោម៖

ក. ក្នុងករណីអ្នកជំងឺកូវីដ-១៩ ពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬដូសមូលដ្ឋាន បានពេញលេញ អនុញ្ញាត បញ្ចប់ការព្យាបាលនៅថ្ងៃទី១៤ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល ៣ថ្ងៃចុងក្រោយបន្តបន្ទាប់គ្នាថ្ងៃទី១១ ១២ និងថ្ងៃទី១៣ នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ។

ខ. ករណីអ្នកជំងឺកូវីដ-១៩ បានចាក់វាក់សាំងកូវីដ-១៩ ដួសមូលដ្ឋាន បានពេញលេញ ហើយចាប់ពីថ្ងៃទី៦ទៅ ពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល ៣ថ្ងៃ បន្តបន្ទាប់គ្នា ថ្ងៃទី៦ ៧ និងថ្ងៃទី៨ ត្រូវធ្វើតេស្តហ័សរអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅថ្ងៃទី៩។ ប្រសិនបើទទួលបានលទ្ធផលតេស្តកូដ-១៩ អវិជ្ជមានអនុញ្ញាតឱ្យបញ្ឈប់ការព្យាបាល និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថៃ្ង ទៀតទេ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រសិនបើលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូរវីដ-១៩ ដោយខ្លួនឯងឡើងវិញនៅ ២ថ្ងៃបន្ទាប់ គឺថ្ងៃទី១១ ហើយអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន និងពុំតម្រូវឱ្យធ្វើចគ្នាឡឺស័ក រយៈពេល ១៤ថ្ងៃ ទៀតទេ។

ក្នុងករណីពុំមានលទ្ធភាពធ្វើតេស្តរសរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង នៅថ្ងៃទី៩ អនុញ្ញាត បញ្ចប់ការព្យាបាលនៅថ្ងៃទី១២ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូដ-១៩ ចាប់ពីថ្ងៃទី៩ទៅ រយៈពេល ៣ថ្ងៃ បន្តបន្ទាប់គ្នា (ថ្ងៃទី៩ ១០ និង១១) និងពុំតម្រូវឱ្យធ្វើចតាឡីស័ក រយៈពេល ១៤ថ្ងៃទៀតទេ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា អ្នកជំងឺកូវីដ‑ ១៩ ដែលត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័ក ប៉ុន្តែត្រូវតែបន្តអនុវត្តវិធានការសុខាភិបាលជាធរមាន ដោយចូលរួមអនុវត្តឱ្យបាននូវវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្លួន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services