ឆ្នាំនេះចំនួនអ្នកស្លាប់ដោយសារកូវីដនៅ អាមេរិក ច្រើនជាងឆ្នាំមុនទ្វេដង (មានវីដេអូ)
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ឆ្នាំនេះចំនួនអ្នកស្លាប់ដោយសារកូវីដនៅ អាមេរិក ច្រើនជាងឆ្នាំមុនទ្វេដង (មានវីដេអូ)

បានផុស

នៅ

ដោយផ្អែកលើទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលសហព័ន្ធ និងសាកលវិទ្យាល័យ Johns Hopkins កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ របស់សហរដ្ឋអាមេរិកដែលបានកត់ត្រាក្នុងឆ្នាំ ២០២១ នេះបានកើនលើសចំនួនអ្នកស្លាប់នៅឆ្នាំ ២០២០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ចំនួនសរុបនៃអ្នកស្លាប់ដែលត្រូវបានរាយការណ៍ទាក់ទងនឹងជំងឺនេះបានកើនឡើងដល់ ៧៧០,៨០០ នាក់កាលពីថ្ងៃសៅរ៍ ។ នេះធ្វើឲ្យចំនួនសរុបមានច្រើនជាង ២ ដងនៃការស្លាប់ដោយសារកូវីដដែលបានកត់ត្រាកាលពីឆ្នាំមុនទៅទៀត ពោលមានចំនួន ៣៨៥,៣៤៣ នាក់ប៉ុណ្ណោះ ។

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅអាមេរិកក្នុងឆ្នាំ ២០២១ នេះបានធ្វើឲ្យគ្រូពេទ្យមួយចំនួនភ្ញាក់ផ្អើល ។ របាយការណ៍បាននិយាយថា ពួកគេបានរំពឹងថានឹងមានការចាក់វ៉ាក់សាំង និងវិធានការប្រុងប្រយ័ត្ន ដូចជាគម្លាតសង្គម និងព្រឹត្តិការណ៍សាធារណៈសំខាន់ៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងមេរោគ និងកាត់បន្ថយករណីធ្ងន់ធ្ងរ ។

ទោះបីជាយ៉ាងណាក៏ដោយ អត្រានៃការចាក់វ៉ាក់សាំងគឺទាបជាងការរំពឹងទុក ក៏ដូចជាមិនមានវិធានការប្រុងប្រយ័ត្នដូចជាការពាក់ម៉ាសជាដើម ទើបបណ្ដាលឲ្យវីរុសបំប្លែងខ្លួន Delta ឆ្លងរីករាលដាលខ្លាំង ជាពិសេសភាគច្រើនក្នុងចំណោមអ្នកជំងឺមិនបានចាក់វ៉ាក់សាំង ។

ចំណែកកាសែត The Wall Street Journal បាននិយាយថា “ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta ដែលឆ្លងខ្លាំង និងអត្រាចាក់វ៉ាក់សាំងទាបនៅក្នុងសហគមន៍មួយចំនួនគឺជាកត្តាសំខាន់ ។ ករណីឆ្លង និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងម្តងទៀតនៅកន្លែងដូចជា រដ្ឋ New England និងតំបន់ Midwest ដោយជាមធ្យមរយៈពេល ៧ ថ្ងៃមានករណីឆ្លងថ្មីជិតដល់ ៩០,០០០ ករណីក្នុងមួយថ្ងៃ ខណៈកាលពីខែមុនមានត្រឹម ៧០,០០០ ករណី” ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ នាវា រុស្ស៊ី ដឹកប្រេង ២ លានបារ៉ែលទៅ អាមេរិក ដោយកម្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services