Connect with us

កូវីដ-១៩

កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងជាង ១២ ម៉ឺននាក់ និងស្លាប់ជិត ៣ ពាន់នាក់

បានផុស

នៅ

រហូតមកដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង ១២ ម៉ឺននាក់ និងស្លាប់បាត់បង់ជីវិតប្រមាណជិត៣ពាន់នាក់ហើយ ចាប់តាំងពី​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ជា​លើកដំបូង​នៅ​ដើមឆ្នាំ​ ២០២០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២៥​ វិច្ឆិកា​នេះ​ បានឱ្យដឹងថា ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១​ កម្ពុ​ជា មានអ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ សរុប​ចំនួន​ ១២០ ០០៩ ​នាក់ មាន​អ្នកជា​សះស្បើយ​ចំនួន ​១១៦ ៣៨៧​ នាក់ អ្នក​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​ ៣ ៦២២​ នាក់​និង​អ្នកស្លាប់​ចំនួន​ ២ ៩១៨​ នាក់​។​

​យ៉ាងណាក៏ដោយ​មួយរយៈ​ចុង​ក្រោយនេះ​ ស្ថានភាព​ជំងឺ​កូ​វីដ​១៩​ នៅ​កម្ពុ​ជា មាន​ភាព​ធូរស្រាល​ដោយមាន​អត្រា​ឆ្លង ​និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​ មានការ​ថយចុះ​គួរឱ្យ​កត់ស​ម្គា​ល់​ដោយសារ​ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ច្រើន​លើសលប់​ដល់​ប្រជាពលរដ្ឋ​ ដែលមាន​អាយុ​ចាប់ពី​ ៥ ​ឆ្នាំ​ឡើងទៅ​ប្រមាណ​ជាង ​៨៨​ ភាគរយ ​ក្នុងចំណោម​ប្រជាជន​សរុប​ ១៦​ លាន​នាក់​នៅ​ទូទាំងប្រទេស​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​ ២៥ ​វិច្ឆិកា​នេះ ​ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ ៣២​ នាក់​ តាម​ម៉ាស៊ីន​PCR​ ក្នុងនោះ​ករណី​ឆ្លង​សហគមន៍​ ២៥ ​នាក់​ និង​អ្នកដំណើរ​ពី​បរទេស​ ៧ ​នាក់ អ្នកជា​សះស្បើយ​ ៣០​ នាក់ និង​ស្លាប់​ ៤​ នាក់​ក្នុង​ន​ឡ​មាន​ ៣​ នាក់ មិនបាន​ចាក់​វ៉ាក់សាំង។ ដោយយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​ មាន​ភាព​ធូរស្រាល​នេះ​ បានធ្វើឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ ហ៊ុន សែន​ បានប្រកាស​បើក​ប្រទេស​ឡើងវិញ​នៅ​ថ្ងៃទី​ ០១ ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២១​ ដើម្បី​បើក​សេដ្ឋកិច្ច​ និង​សង្គម​ឱ្យមាន​សកម្មភាព​ប្រក្រតី​ភាព​ឡើងវិញ​។

គួរ​បញ្ជាក់ថា​ ប្រទេស​កម្ពុជា​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ជា​លើកដំបូង​នៅ​ថ្ងៃទី​ ២៧ ​ខែមករា ​ឆ្នាំ ​២០២០​ទៅលើ​បុរស​ជនជាតិ​ចិន​ម្នាក់ ​នៅ​ខេត្ត​ព្រះសីហនុ​។​ ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ ហើយក៏​មិនមាន​ឆ្លង​ជំងឺ​នេះ​ច្រើន​ដែរ​។ បន្ទាប់មកទៀត​កម្ពុជា ​បាន​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣​លើក​ ក្នុងនោះ​ទី​១.​ព្រឹត្តិការណ៍​សហគមន៍ ​៣ ​វិច្ឆិកា​ឆ្នាំ​ ២០២០ ទី​២.​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​ឆ្នាំ​ ២០២០ ​និង​ទី​៣​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ទើប​មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់ ​ហើយ​ដែល​រហូតមក​ដល់ពេលនេះ​នៅ​មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​ទេ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ក្រសួងការងារ រៀបចំជំនួបរវាង សម្ដេចតេជោ និង សម្ដេចធិបតី ជាមួយកម្មករ ១,៥ លាននាក់ នៅឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤

នយោបាយ៩ នាទី មុន

អ្នកនាំពាក្យ៖ ការចោទថា មានការដាក់កាមេរ៉ាឃ្លាំមើល គឺគ្រាន់តែជាការសម្តែងរបស់លោក ទាវ វណ្ណុល នៅមុនការបោះឆ្នោតព្រឹទ្ធសភាប៉ុណ្ណោះ

ព័ត៌មានជាតិ១១ នាទី មុន

សហគមន៍បឹងកាឆាង ​គ្រោង​​រៀប​ចំចងក្រង​ស្ត្រី​មេម៉ាយ​បង្កើត​មុខ​របរ​​នៅ​ក្នុង​សហគមន៍

ជីវិតកម្សាន្ដ១៩ នាទី មុន

Lisa និងអ្នកស្នងមរតក​ LV ត្រូវគេឃើញដើរជាមួយគ្នានៅ​​អាមេរិក

ព័ត៌មានជាតិ២៣ នាទី មុន

តើ ឧទ្យានតេជោសែនឫស្សីត្រឹប ជួបបញ្ហាប្រឈម ផលប៉ះពាល់អ្វីខ្លះ?

សន្តិសុខសង្គម៦ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

ចរាចរណ៍៤ ម៉ោង មុន

ព័ត៌មានបឋម៖ រថយន្ត​ Alphard ក្រឡាប់ផ្ងារជើងលើផ្លូវល្បឿនលឿនរងរបួស និងស្លាប់ច្រើននាក់

កីឡា១ ថ្ងៃ មុន

អនុប្រធានគុនខ្មែរប្រកាសធ្វើសន្និសីទឆាប់ៗពីជំនួប ធន់ រិទ្ធី-សៃយុគ

Sokha Hotels

ព័ត៌មានពេញនិយម