កូវីដ-១៩
រកឃើញអ្នកពាក់ព័ន្ធ ៩ នាក់ ជាមួយជនបរទេសដែលផ្ទុកអូមីក្រុងនៅខេត្តបាត់ដំបង
ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងចំនួន៩នាក់ ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទេសចរជនជាតិស្វីស២នាក់ ដែលវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង និងវិជ្ជមានDeltaម្នាក់ ខណៈ៨នាក់ទៀតអវិជ្ជមាន។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានថ្លែងថាបន្ទាប់ពីអ្នកទេសចរជនជាតិស្វីស២នាក់ឆ្លងអូមីក្រុង មន្រ្តីសុខាភិបាល បានចុះស្រាវជ្រាវ និងធ្វើសំណាកលើអ្នកពាក់ព័ន្ធទាំងអស់ចំនួន៩នាក់ កាលពីយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២។
ជាលទ្ធផលដែលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័របង្ហាញថាមានម្នាក់ឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទDelta និង៨នាក់ ទៀតអវិជ្ជមានត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក និងបន្តតាមដានសុខភាព។
ប្រធានមន្ទីរសុខាភិបាលបញ្ជាក់បន្ថែមថា អ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Delta ម្នាក់នោះ មានស្ថានភាពសុខភាពល្អប្រសើរ និងជិតជាសះស្បើយឡើងវិញហើយ ខណៈអ្នកវិជ្ជមានរូបនេះត្រូវបានសន្និដ្ឋានថាឆ្លងកូវីដ មុនពេលប៉ះពាល់ជាមួយអ្នកទេសចរបរទេស។
លោកបញ្ជាក់ថា អ្នកពាក់ព័ន្ធ៩នាក់នោះ ៧នាក់ជាបុគ្គលិកសណ្ឋាគារឃីងហ្វី (ឆ្លងវិជ្ជមាន ម្នាក់ជា ជាអ្នកទទួលភ្ញៀវ) និង ២នាក់ជាបុគ្គលិកភោជនីយដ្ឋានបាត់ដំបងថោន ។
អ្នកទេសចរជនជាតិស្វីស២នាក់ ដែលបានស្នាក់នៅ និងធ្វើដំណើរកម្សាន្តក្នុងទឹកដីខេត្តបាត់ដំបង ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន(បន្ទប់លេខ ICU)។
ប្រវត្ដិដំណើរសង្ខេបរបស់អ្នកជំងឺជនជាតិស្វីសខាងលើនេះ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ អ្នកទាំង២ និងមិត្ដម្នាក់ទៀតបានចូល សម្រាកនៅសណ្ឋាគារ ឃីងហ្វី បន្ទាប់មកបានជិះម៉ូតូកង់៣ ទៅលេងភ្នំសំពៅរហូតដល់ល្ងាចត្រលប់មកបាត់ដំបងវិញបានចូលហូបអាហារនៅភោជនីដ្ឋាន បាត់ដំបងថោន ហើយក៏ចូលសម្រាកនៅសណ្ឋាគារ។
លុះថ្ងៃទី៤ ម៉ោងប្រហែល ៥:០០នាទីព្រឹក អ្នកទាំង៣ បានជិះម៉ូតូកង់៣ ដដែលទៅចំណតកាណូត ហើយជិះកាណូតធ្វើដំណើរទៅខេត្ដសៀមរាប។ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២សាមីខ្លួនទាំង៣ ត្រូវបានយកសំណាកវត្ថុវិភាគ និងទទួលលទ្ធផលវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅទីតាំងខាងលើ ៕
អត្ថបទ: សោ និយមរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
បច្ចេកវិទ្យា២ ម៉ោង ago
វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស