Connect with us

កូវីដ-១៩

ជាង១ខែ កម្ពុជាមានអ្នកឆ្លងជំងឺប្រភេទអូមីក្រុង ជាង ៣៤០ ករណី

បានផុស

នៅ

ក្នុងរយៈពេលជាង១ខែនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង កើនឡើងជាង ៣៤០ ករណីហើយ រួមទាំង ២៣ ករណីដែលរកឃើញចុងក្រោយ។ ក្នុងនោះមាន ៦០ ករណីជាការឆ្លងចូលសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយករណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងបានរកឃើញករណីមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងជាលើកដំបូងនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ ទៅលើស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់ អាយុ ២៣ ឆ្នាំ នៅខេត្តស្វាយរៀង ដែលបានធ្វើដំណើរតាមជើងហោះហើរចេញ ពីប្រទេសហ្គាណា។

ក្រសួងបានបន្តថា ចាប់តាំងពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ រហូតមកដល់ព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងចំនួន ៣៤៥ ករណីហើយ រួមទាំង ២៣ ករណីចុងក្រោយផង ហើយក្នុង ២៣ ករណីនោះមានករណីឆ្លងសហគមន៍ ១៤ នាក់ និងអ្នកដំណើរមកពីបរទេស ៩ នាក់។

ក្រសួងសុខាភិបាលបានបន្តថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចំនួន ៣៤៥ ករណីនោះ មាន ៥៨ ករណីឆ្លងចូលក្នុងសហគមន៍ និងក្រៅពីនេះជាករណីនាំចូលមកពីបរទេស។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២២ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០ ៧៩៦ នាក់ អ្នកជាសះស្បើយចំនួន ១១៧ ១០២ នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥ នាក់៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម