Connect with us

ជីវិតកម្សាន្ដ

ទីភ្នាក់ងារ O& Entertainment របស់ Kim Junghyun បានចេញការបកស្រាយទាក់ទងនឹងរឿងចចាមអារ៉ាម

បានផុស

នៅ

ក្រោយពីផ្ទុះរឿងចចាមអារ៉ាមទាក់ទងនឹងតារាសម្ដែងប្រុស លោក Kim Junghyun នឹងតារាសម្ដែង និងតារាចម្រៀងស្រី Seo​h​y​un ​សមាជិកក្រុម Girls ‘Generation ថ្មីៗនេះទីភ្នាក់ងារចាត់ការទូទៅរបស់តារាប្រុសរូបនេះ ចេញការបកស្រាយពីបញ្ហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹកថ្ងៃទី ១២ ខែមេសានេះ ក្រុមហ៊ុន O& Entertainment បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការចោទប្រកាន់របស់ K​im ​Junghyun ថាប្រើអាកប្បកិរិយាមិនល្អ ចំពោះ Seohyun សមាជិកក្រុម Girls ‘Generation និងបុគ្គលិកនៃរឿងភាគ “ Time” រប​ស់​ទូរ​ទស្សន៍ MBC និងចាកចេញពីកម្មវិធីភ្លាមៗ។ ដោយសេចក្តីរាយការណ៍នេះក៏បាននិយាយដែរថា តារាសម្តែង Seo Yeji គឺជា​ដើ​ម​​ហេតុ​ដែលធ្វើឱ្យតារាសម្ដែងរបស់ខ្លួន ធ្វើកាយវិការមួយគប្បីបែបនេះទៅលើតារាស្រី Seohyun។

ទីភ្នាក់ងារខាងលើក៏បានបន្តថា «ពួកយើងបានឃើញពីការសន្ទនាកន្លងមក តាមរយៈអត្ថបទរួចមកហើយ។ បច្ចុប្បន្នពួកយើង​កំពុ​ង​មានជម្លោះនៅក្នុងកិច្ចសន្យា ដូច្នេះយើងមិនមានអ្វីដែលត្រូវនិយាយអំពីបញ្ហានេះទេ។ Kim Junghyun មានបំណងចង់ចាក​ចេញ​ពី​ភ្នា​ក់ងា​រពួកយើងហើយក៏បានប្រកាសដែរថាលោក កំពុងពិភាក្សាជាមួយ Culture Depot។ ពួកយើងមិនអាចចេញសេចក្តីថ្លែង​កា​រ​​ណ៍ផ្លូវការណាមួយបានទេនៅពេលនេះ។

ជុំវិញព័ត៌មានផ្សេងៗទៀត ទាក់ទងនឹងតារាសម្ដែងប្រុស Kim Junghyun នឹងបន្តពិភាក្សាដើម្បីចុះហត្ថ​លេខាលើកិច្ចសន្យា​ផ្តាច់​មុខ​ជា​មួយ ​Culture Depot៕

អត្ថបទផ្ដល់ដោយ៖ Poraman

ចុចអាន៖Jay Park ក្លាយជាម្ចាស់ពានរង្វាន់ «សិល្បករឆ្នើមប្រចាំឆ្នាំ» ក្នុងកម្មវិធីពានរង្វាន់ Korean Hip Hop ឆ្នាំ ២០២១

ចុចអាន៖តារា​​កូរ៉េទាំង​១០​រូបនេះ ​ក្រៅពីមាន​សមត្ថភាព​សម្ដែង​ហើយ ​អាច​និយាយ ​អង់គ្លេស​បានយ៉ាង​ស្ទាត់ទៀត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម