ពិធីករ សុខ រ៉ាស៊ី បង្ហាញ​អារម្មណ៍​បែបនេះ ​ក្រោយ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ពិធីករ សុខ រ៉ាស៊ី បង្ហាញ​អារម្មណ៍​បែបនេះ ​ក្រោយ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩

បានផុស

នៅ

​បន្ទាប់ពី​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ ពិធីករ​ប្រុស​លោក​ សុខ រ៉ាស៊ី បាន​បង្ហាញ​អារម្មណ៍​ត្រេកអរ ​ដែល​មាន​ឱកាស​ដើម្បី​ចូលរួម​ចាក់​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ការរៀបរាប់រ​ប​ស់លោក សុខ រ៉ាស៊ី បាន​លើក​ឡើង​ថា​ ប្រជាជន​ប្រទេស​គេ​ខ្លះ គ្មាន​វាសនា​នឹង​ចាក់​វ៉ាក់សាំង​ផង ប្រទេស​យើង​មាន​វ៉ាក់សាំង​ចាក់​ហើយ​ គឺជា​សំណាង​របស់​យើង​!​។​លោ​កថា​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង​៖

– ជំ​ពោះ​បុគ្គល​៖ មាន​ខែល​ការពារ​ខ្លួន​ពី​គ្រោះថ្នាក់ នៃ​អនុភាព វីរុស កូ​វីដ​១៩ ពេល​គេ​មក​ចម្លង​យើង ហើយ​អាច​មាន​ភាគរយ​តិចតួច​គ្រោះថ្នាក់​!​។​

– ចំពោះ​គ្រួសារ​៖ អាច​ចូលរួម​ការពារ​គ្រួសារ​យើង ដោយ​មិនមែនជា​អ្នក​នាំ​កូ​វីដ​ចូលទៅ​គ្រួសារ​យើង ម្តាយ​ឪពុក​ចាស់ជរា កូន​កុមារ​តូចៗ​ទារក​ទារិកា​ជាដើម !​។​

– ចំពោះ​សហគមន៍​៖ ជា​បុគ្គល​ល្អ ដែល​ស្រលាញ់​សហគមន៍ មាន​គំនិត បញ្ឈប់​ការ​ឆ្លង​រីក​រាល​ដា ល នៃ​ជំងឺ​កូ​វីដ​-១៩​ ការពារ​បងប្អូន​អ្នកជិតខាង​ភូមិផង​របង​ជាមួយ​យើង​និង​អ្នក​រួម​ការងារ​ជាមួយ​យើង​!

​លោក​បាន​បន្ថែម​ថា ​ចំពោះ​ប្រទេសជាតិ ​គឺ​យើង​ជា​ពលរដ្ឋ​ល្អ​ ដែល​មាន​ចេតនា​បញ្ឈប់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​សកល​កូ​វីដ​-១៩ ប្រសិនបើ​ប្រជាជន​កម្ពុជា​ បាន​ចាក់​វ៉ាក់សាំង​ភាគច្រើន​យើង​នឹង មាន​ភ្ញៀវ​ទេសចរ​ឡើងវិញ ហ៊ាន​មក​ទេសចរ​និង អ្នក​វិនិយោគិន​ជាច្រើន មក​រក​ស៊ី​បណ្ដាក់ទុន ទៅ​ប្រទេស​យើង ដោយ​ស្ងប់ចិត្ត​និង​ទំនុកចិត្ត ធ្វើ អោយ​ប្រទេស​យើង​មាន​កំនើន​សេដ្ឋកិច្ច​ឆាប់​រ​ហ័ស​។ ​អរគុណ​សន្តិភាព អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ​ដែលនាំ​ឲ្យ​យើង​មាន​វ៉ាក់សាំង​ចាក់​ទាន់​ពេលវេលា​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​បវរកញ្ញា​ចក្រវាល​កម្ពុជា រ៉េត សារីតា បង្ហាញ​ខ្លួន​ក្នុង​ឈុត​តំណាង​ជាតិ​ជា​ផ្លូវការ យ៉ាង​មោះមុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៤២ វិនាទី មុន

ថ្ងៃអាទិត្យ​នេះ ប្រជាពលរដ្ឋ​នៅតំបន់​បិទ​ខ្ទប់ដោយ​ជំងឺ​កូ​វីដ​-១៩ ​ជាង​៨០០០​គ្រួសារ​ទៀត ទទួលបាន​ស្បៀងអាហារ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​

កូវីដ-១៩១៥ នាទី មុន

ប្រធាន​មន្ទីរ​សុខាភិបាល​៖​ ខេត្តតាកែវ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩​កើនឡើង​ជិត​៤០០​នាក់ ​ហើយ​៩០%​ជា​កម្មករ​

កូវីដ-១៩២៩ នាទី មុន

ខេត្តស្វាយរៀង​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩​កើនឡើង​ជិត​៤០០​នាក់​និង​ស្លាប់​៥​នាក់​

កូវីដ-១៩៣៣ នាទី មុន

នៅតែខ្ពស់ដដែល! ថ្ងៃនេះ ឥណ្ឌា មានអ្នកឆ្លងកូវីដជាង ៣០ ម៉ឺនករណី និងស្លាប់ ៤,០៧៧ នាក់

កូវីដ-១៩៤០ នាទី មុន

ចេញ​ប្រតិបត្តិ​តាម​តំបន់​ក្រហម​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​រួមគ្នា​បញ្ចប់​ព្រឹត្តិការណ៍​ថ្ងៃ​២០កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services