កាន់​តែ​ផ្ទុះ​ខ្លាំង​ក្នុង​ចង្កោម​សិល្បៈ​ថៃ! តារា​ជើង​ចាស់​លោក Pong Nawat បាន​ឆ្លង​ជំងឺ​កូវីដ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

កាន់​តែ​ផ្ទុះ​ខ្លាំង​ក្នុង​ចង្កោម​សិល្បៈ​ថៃ! តារា​ជើង​ចាស់​លោក Pong Nawat បាន​ឆ្លង​ជំងឺ​កូវីដ១៩

បានផុស

នៅ

លោក Pong Nawat នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១មិ្សលមិញ បានប្រកាសប្រាប់ដល់មហាជន ព្រមទាំងអ្នកស្គាល់ហើយ​បាន​ជិ​ត​​ស្និទ្ធនឹងលោកទាំងអស់ថា ពេលនេះខ្លួនបានឆ្លងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់របស់តារាសម្ដែងប្រុសថៃជើងចាស់ខាងលើ ក្រោយរកឃើញវិជ្ជមានជំងឺនេះ លោកត្រូវបានបញ្ជូនទៅព្យាបាល​នៅ​​មន្ទីរពេទ្យជាបន្ទាន់។ Pong Nawat ក៏បានអំពាវនាវឲ្យអ្នកដែលបានជិតស្និទ្ធ ធ្វើការឬជួបជាមួយមុនពេលខ្លួនលោក​ត្រូវគេរក​ឃើ​ញ​​ឆ្លងកូវីដ-១៩ សូមទៅយកសំណាកវិភាគរកជំងឺនេះទាំងអស់គ្នា។

ជាមួយគ្នា Pong Nawat ក៏បានសុំអភ័យទោសដល់អ្នកដែលបានពាក់ព័ន្ធជាមួយលោកទាំងអស់ ដែលធ្វើឲ្យរងផលប៉ះពាល់ និ​ង​សូ​ម​​ឲ្យគ្រប់គ្នាមានសុវត្ថិភាព។

គួរបញ្ជាក់ផងថា គិតមកដល់ពេលនេះ ក្រៅពី Pong Nawat ហើយក៏នៅមានអ្នកសិល្បៈថៃ​ក្មេងចាស់​ប្រុ​ស​ស្រីជាច្រើនរូបទៀត​បាន​ឆ្ល​ង​​​​ជំងឺនេះ ហើយពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យដូចគ្នា មានទាំងតារាសម្ដែង តារា​ច​ម្រៀ​ង និងតារាកំប្លែង​ជា​ដើ​ម​៕

អត្ថបទផ្ដល់ដោយ៖ Poraman

ចុចអាន៖ផ្ទុះ​កូវីដ​លើក​នេះ​ជាប់​តារា​ថៃ​មិន​ចេះ​តិច ដោយ​ទាំង Boy Pakorn រត់​ទៅ​ធ្វើ​តេស្ត​ទាំង​ភ័យ​ខ្លួន

ចុចអាន៖ប្រពន្ធទើបឆ្លងទន្លេថ្មីៗ! ស្រាប់តែពេលនេះស្វាមី Natalie ឆ្លងកូវីដ ក្រោយធ្វើតេស្តលើកទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services