ណុប បា​យ៉ា​រិ​ទ្ធ បញ្ជាក់ថា ​បានជា​សះស្បើយ១០០​ភាគរយ​ពី​ជំងឺ​កូ​វីដ១៩​ហើយ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ណុប បា​យ៉ា​រិ​ទ្ធ បញ្ជាក់ថា ​បានជា​សះស្បើយ១០០​ភាគរយ​ពី​ជំងឺ​កូ​វីដ១៩​ហើយ​

បានផុស

នៅ

​ទីបំផុត​តារាចម្រៀង​ហង្ស​មាស​លោក ណុប បា​យ៉ា​រិ​ទ្ធ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​បន្ទាប់​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ និង​អនុញ្ញាត​ឲ្យ​វិលត្រឡប់មកផ្ទះ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​បន្ថែមទៀត​ដើម្បី​តាមដាន​សុខភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប បា​យ៉ា​រិ​ទ្ធ​ បានបញ្ជាក់​ថា ​គិត​ចាប់​តាំងពីថ្ងៃ​ធ្វើតេស្ត​សំណាក​លើកចុងក្រោយ​បង្អស់​របស់លោក​មកទល់ពេលនេះ ​គឺ​៥​ថ្ងៃ​ហើយ។ លោ​កថា​ថ្ងៃទី​១៤​ ខែមេសា​ ជា​ថ្ងៃ​យក​សំណាក​ទៅ​ពិនិត្យ​ជា​លើកចុងក្រោយ​ ​ហើយ​គ្រូពេទ្យ​បាន​ប្រាប់ថា​៣ថ្ងៃក្រោយ​ ប្រសិនបើ​មិនមាន​ការ​ខ​ល​ទំ​នាក់ទំនង​ពី​គ្រូពេទ្យ​មក​ទេ​ គឺ​មានន័យថា​ លោកបា​នជាសះស្បើយ​១០០​ភាគរយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​ តែបើ​គ្រូពេទ្យ​ខល​មក​មានន័យ​ថា ជំងឺ​របស់លោកអាចមាន​បញ្ហាណាមួយ​ដែល​ខុស​ប្រក្រតី​ត្រូវ​ព្យាបាល​បន្តទៀត​។​

តារា​ប្រុស​លោក ណុប បា​យ៉ា​រិ​ទ្ធ​ បាន​បន្តទៀតថា​ ក្នុង​អំឡុង​៣​ថ្ងៃមុន​ លោកនៅតែ​មិនទាន់​អស់ចិត្ត​នៅតែបន្ត​ចាំ​រហូតដល់​ថ្ងៃនេះ​ ជា​ថ្ងៃទី​៥​ដើម្បីឲ្យ​កាន់តែ​ច្បាស់​ក្នុង​ចិត្ត​។ ​ពេលនេះ​លោក​បានជា​សះ​ស្បើយ​១០០​ភាគរយ​ហើយ​ ប៉ុន្តែ​អ្វីដែលលោកនៅតែ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ គឺ​វិធានការណ៍​«៣​កុំ ៣​កា​ពារ​»​ជាប់​ជានិច្ច និង​ការ​ស្នាក់​នៅតែ​ក្នុងផ្ទះ​មិន​ចេញទៅ​ខាងក្រៅ​ដាច់​ខាត ​ក្រៅពី​ការគោរព​តាម​បទ​បញ្ជាពី​ប្រមុខ​រាជរដ្ឋា​ភិបាល​ និង​ក្រសួងសុខាភិបាល គឺ​លោកនៅ​មិនទាន់​បាត់​ការភ័យខ្លាច​ទេ ។​

លោក​បន្ថែមថា​ ជំងឺ​នេះ​គឺ​មិនមែន​ធម្មតាៗ​ដូច​ការ​គិតរបស់​យើង​ទេ ​ហានិភ័យ​គឺ​កើត​ពី​ការមើល​ស្រាល ប្រមាថ​និង​ធ្វេស​ប្រហែស​ ដូច្នេះ​សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ហើយ​អនុវត្ត​តាម​គោល​ការនែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​និង​ក្រសួងសុខាភិបាល ៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១៥ នាទី មុន

ស្លុតចិត្ត ! បុរសម្នាក់ស្លាប់ ដោយ​​ជំងឺកូវីដ១៩ ខណៈភរិយាមានផ្ទៃពោះ៦ ខែ និងកូនតូចៗពីរនាក់ទៀតសុទ្ធតែឆ្លងកូវីដ១៩​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​អំពាវនាវ​ដល់​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​នានា​បង្កឡើង​ដោយ​គ្រោះធម្មជាតិ

នយោបាយ៤ ម៉ោង មុន

គ​.​ជ​.​ប នឹង​យក​មេរៀន និង​បទពិសោធន៍ ពី​វេទិកា​អន្តរជាតិ នាទី​ក្រុង​សេ​អ៊ូ​ល សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ

ព័ត៌មានខ្លីៗ៤ ម៉ោង មុន

ភរិយាឧកញ៉ា ឌួង ងៀប ទទូចសុំយុត្តិធម៌ សម្រាប់ខ្លួនឯង និងកូនប្រុស ព្រះតេគុណ ឌួង ឆាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការរៀបចំ​បាវ​ខ្សាច់​ការពារ​ច្រាំងទន្លេ​បាក់​ស្រុត​នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស​សម្រេចបាន​៣៥​ភាគរយ​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services