Connect with us

ជីវិតកម្សាន្ដ

នៅចាំ​តួឯក​ស្រី​រឿង ទុំ​ទាវ , ដា​ញ់ ម៉ូ​នី​កា ទេ តើ​ពេល​នេះ​ជីវិត​គ្រួសារ​នាង​បែបណា​ហើយ​?

បានផុស

នៅ

​អ្នកនាង ដា​ញ់ ម៉ូ​នី​កា គឺជា​អតីត​តារា​ស​ម្តែង​ស្រី​ដែល​ធ្លាប់​ទទួលបាន​ការគាំទ្រ​ច្រើន​តាមរយៈខ្សែ​ភាពយន្ត​រឿង ទុំ​ទាវ ។ ​ប៉ុន្តែ​ក្រោយពីសាង​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ដា​ញ់ ម៉ូ​នី​កា ក៏បាន​ដកខ្លួន​ចេញពី​វិ​ស័យ​សិល្ប​:​បន្ទាប់ពី​រៀបការ​ទៅ​រស់​ជាមួយ​ស្វាមី​នៅ​អូស្ត្រាលី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​និយាយ​ជីវិត​ប្តី​ប្រពន្ធ​របស់​តារា​ទឹកភ្នែក​ ដា​ញ់ ម៉ូ​នី​កា ក្រោយពេល​រៀបការ​ត្រូវបាន​គេ​ដឹងថា ​នាង​និង​ស្វាមី​បច្ចុប្បន្ន ​គឺ​ទទួលបាន​ចំណងដៃ​កូន​ចំនួន​២នាក់​(​ប្រុស​១​និង​ស្រី​១)​ ខណ​:​ដែល​កន្លងមក​គ្រួសារ​របស់​នាង​បានរស់នៅ​យ៉ាង​មាន​សេចក្តីសុខ​បំផុត ។​ នេះ​បើ​យោងតាម​ប្រភពពី​អ្នកសិល្ប​:​ជិតដិត​បាន​បង្ហើប​ប្រាប់​កាល​ថ្មីៗ​នេះ​។​

ប្រភព​បាន​បន្តថា ​អតីត​តួឯក​ក្នុង​រឿង​ទុំ​ទាវរូបនេះ​ បច្ចុប្បន្ន​បានរស់នៅ​ក្នុង​ជីវភាព​យ៉ាង​សុខ​ស្រួល​ជាមួយ​ស្វាមី​ ខណ​:​ដែល​ភាព​ផ្អែមល្ហែម​របស់​គ្រួសារ ដា​ញ់ ម៉ូ​នី​កា ក៏​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកសិល្ប​:​ដូចគ្នា ​និង​មហាជន​ផងដែរ​។ ​ដោយឡែក​បើ​កត់សម្គាល់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដា​ញ់ ម៉ូ​នី​កា ឯ​ណ្ណោះ​វិញ ​គេ​តែង​សង្កេតឃើញ​នាង​បង្ហាញ​ពី​ភាព​ល្អូក​ល្អើ​ន​យ៉ាង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ជាមួយ​ស្វាមី​ផងដែរ​។​

ជាក់ស្តែង​ថ្មីៗ​នេះ ដា​ញ់ ម៉ូ​នី​កា ​បាន​បញ្ចេញ​រូប​ភាព​១​ស​ម្លឹ​ក​ជាមួយ​ស្វាមី​ដោយ​ភ្ជាប់​ខ្លឹមសារ​ខ្លី​ថា ​អ្នក​ដែល​ស្រឡាញ់​អ្នក​មិន​ប្រួល​ប្រែ​ហើយ​នៅ​ជិត​អ្នកជានិច្ច​ មិន​ថា​អ្នក​ជួប​រឿង​អ្វី​ក៏ដោយ​។ ​តាមរយ​:​នេះ​អាច​បញ្ជាក់ថា ​ចំណងស្នេហា​នាង​ និង​ស្វាមី​រយ​:​ពេល​ជាង​១០​ឆ្នាំ​មកនេះ ​ប្តី​ប្រពន្ធ​អ្នក​ទាំងពីរ​បានរួមរស់​ជាមួយគ្នា​ប្រកបដោយ​សេចក្តីសុខ​បំផុត​។​

គួររម្លឹក​ថា​ នៅក្នុង​វ័យ​២៤​ឆ្នាំ​ តារា​សម្តែង​សម្បុរ​ស្រអែម​អ្នកនាង ដា​ញ់ ម៉ូ​នី​កា បាន​ព្រម​ទទួលយក​នូវ​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ពោះម៉ាយ​អនិកជនខ្មែរ​អូស្ត្រាលី​ គឺ​លោក ប៊ុន ថែ​ល មាន​វ័យ​ជិត​៤០​ឆ្នាំ​ ដែល​រៀបចំ​ធ្វើឡើង​នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១០​។ បន្ទាប់ពី​រៀបការ​តាម​ប្រពៃ​ណី​ខ្មែរ​ភ្លាម​ ពួកគេ​ក៏បាន​លើកដៃ​ឡើង​យន្តហោះ​ពី​ស្រុក​ខ្មែរ​ឆ្ពោះទៅកាន់​ទឹកដី​អូស្ត្រាលី​តែម្តង​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម