Connect with us

ជីវិតកម្សាន្ដ

ម៉េង កែវពេជ្ជតា ស្នើ​ឲ្យ​បញ្ឈប់​បង្ហោះ​រូបភាព​ម្ហូបអាហារ​ឆ្ងាញ់ៗ​សម្បូរហូហៀរ​ព្រោះ​អាណិត​អ្នក​កំ​ពុង​ជួប​ការលំបាក​

បានផុស

នៅ

តារាចម្រៀង​ជើង​ចាស់​សម្លេង​ស្រទន់អ្នកនាង​ ម៉េង កែវពេជ្ជតា ស្រប​ពេលដែល​ប្រទេស​កម្ពុ​ជា​កំពុង​ជួប​ការលំបាក​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ -១៩​រីក​រាលដាល​នោះ​ នាង​ក៏បាន​ធ្វើការ​បួងសួង​សុំ​សេច​ក្តី​សុខ​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ផងដែរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ ដែល​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មួយចំនួន​ជួប​ការលំបាក​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃនោះ ​អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​អំពាវនាវ​និង​ស្នើ​សុំ​អ្នក​ដែល​ចូលចិត្ត​បង្ហោះ​បង្អួត​អាហារ​ឆ្ងាញ់​ឲ្យ​បញ្ឈប់​ផងដែរ​ ពិសេស​តារា តារា​ដែលមាន​ជីវភាព​ហាយ​សូរតែម្តង​។​

អ្នកនាង ម៉េង កែវពេជ្ជតា​ បានលើកឡើង​ថា​ សូម​តារា តារា​ហាយ​សូរ​ទាំងឡាយ​ ល្មម​បញ្ឈប់​កា​របង្ហោះ​រូបភាព​ និង​សម្តី​បង្ហាញ​ពី​ម្ហូបអាហារ​Brand សម្បូរហូរហៀរ​ទៀត​ទៅ អាណិត​គ្នា​អ្នក​អត់​អី​ហូប​ផង​ កុំ​ខ្លាច​គេ​មិនដឹងថា​ខ្លួន​អ្នកមាន​នោះ​។​

តារាចម្រៀង ម៉េង កែវពេជ្ជតា ក៏បាន​អំពាវនាវ​ដែរ​ថា ​សូម​បងប្អូន​ចូលរួម​ការពារ ​និង​កម្ចាត់​មេរោគ​កូ​វីដ​-១៩​កុំឲ្យ​បន្ត​មាន​លើផែនដី​របស់​យើង​ទៀត​ឡើ​យ ​ដោយ​អនុវត្តវិធានការ ៣​កុំ ៣​ការពារ​ព្រមទាំង​ចូលរួម​ទទួល​ការ​វ៉ាក់សាំង​ទាំងអស់គ្នា​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម