Connect with us

ជីវិតកម្សាន្ដ

ម៉ា ដូ​ណា លើកទឹកចិត្ត​មិត្ត​រួម​សិល្ប​: យ៉េ​យ៉េ ត្រូវ​ពង្រឹងស្មារតី​ដើម្បី​យកឈ្នះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​

បានផុស

នៅ

​ខណ​:​​មិត្ត​រួម​អាជីព​សិល្ប​:​កញ្ញា យ៉េ​យ៉េ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ដូចដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ទៀត​នោះ​តារា​សម្តែង ម៉ា ដូ​ណា បាន​បង្ហាញ​ការលើកទឹកចិត្ត​និង​ជូន​ពរ​ឲ្យ​ពួកគាត់​ទាំង​នោះ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្តែង​និង​កំប្លែង ម៉ា ដូ​ណា ហៅ មី​សេះ បានបង្ហាញ​សារ​លើកទឹកចិត្ត​ដល់ក​ញ្ញា យ៉េ​យ៉េ និង​អ្នក​ជំងឺ​កូ​វីដ​ទាំងអស់​ថា ​កុំ​បាក់​ទឹកចិត្ត​ហើយ​ត្រូវ​ព​ង្រឹង​ស្មារតី​នឹង​ឆាប់​ជា​យកឈ្នះ​ពី​ជំងឺ​កូ​វីដ​មួយ​នេះ​ឲ្យ​បាន​ណា​។​ សូម​ជូនពរ​ដល់​អ្នក​នៅ​ជាមួយ យ៉េ​យ៉េ ទាំងអស់គ្នា​ផងដែរ​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​។​

សូមបញ្ជាក់ថា​ តារា​ភេទ​ទី​៣ យ៉េ​យ៉េ បានប្រកាស​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ថា ​ខ្លួន​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ បន្ទាប់ពី​សង្ស័យ​ហើយ​ទៅធ្វើ​តេស្ត​សំ​ណាកទ​ទួលបាន​លទ្ធផល​វិជ្ជមាន​។​

ជាការ​ពិត​អំឡុង​ពេលនេះ​មិន​ត្រឹមតែ​លោក ម៉ា ដូណា នោះទេ​ដែល​បាន​លើកទឹកចិត្ត​ និង​ជូន​ពរ​ពោល​គឺ​ក្នុងដំណាក់កាល​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ជួប​បញ្ហា​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​រា​តត្បា​ត​នេះ ​គឺ​មានការ​បួងសួង​ជាច្រើន​ដើម្បី​សុំ​សេចក្តីសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ឲ្យ​ចៀស​ផុតពី​ជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម