Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច ទម្លាយ​រូបថត​អនុស្សាវរីយ៍​ឪពុក​ទសវត្សរ៍​៦០​ ធ្វើ​ឲ្យ​មហាជន​ចាំ​មិន​ភ្លេច​

បានផុស

នៅ

​មហាជន​ដែល​និយម​គាំទ្រ​និង​ស្តាប់​ច​ម្រៀង​សម័យ​ពី​ដើម​ ច្បាស់​ជា​បាន​ដឹង​នឹង​ស្គាល់​ហើយ​ថា​ លោក សុះ ម៉ាច គឺជា​កូនប្រុស​បង្កើត​លោក សុះ ម៉ាត់ តារា​ចម្រៀង​ល្បីល្បាញ​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០-៧០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះបីជា​លោក​បាន​ឃ្លាតឆ្ងាយ​ពី​លោក​ឪពុក​(​លោក សុះ ម៉ាត់ ដែល​ស្លាប់​)​យ៉ាង​ណាក្តី​តែ​ជារឿយៗ​លោក សុះ ម៉ាច តែងតែ​បង្ហាញ​នូវ​ស្នាដៃ​នឹង​រម្លឹក​នូវ​ប្រវត្តិ​ភ្ជាប់​ជាមួយ​រូបភាព​អនុស្សាវរីយ​របស់​ឪពុក​ជាបន្តបន្ទាប់​ ដោយ​សម្តែង​ក្តី​អាល័យ​ជា​ពន់ពេក​។​

​ជាក់ស្តែង​ថ្មីៗ​នេះ​លោក សុះ ម៉ាច បាន​គាស់កកាយ​ទម្លាយ​រូបភាព​អនុស្សាវរីយ៍​ចំនួន​២​សន្លឹក​របស់​ឪពុក​អំឡុង​ទសវត្សរ៍​៦០​និង​រូបថត​លោក​នា​អំឡុង​ទសវត្ស​៩០ ​ដើម្បី​ឲ្យ​មហាជន​បាន​ឃើញ​និង​ជា​ការ​រម្លឹក​ចំពោះ​លោក​ឪពុក​ ដែល​បាន​ចែក​ឋាន​យូរ​ឆ្នាំ​ណាស់​ទៅ​ហើយ​ផង​ដែរ​។ លោក សុះ ម៉ាច បាន​បង្ហោះ​ភ្ជាប់​ខ្លឹមសារ​ថា ​រូបថត​លោក​ពុក​ទសវត្សរ៍​៦០ ​មិន​ដឹង​ទីតាំង​តែ​នៅ​ខាង​រាជ​ធានី​(​មិន​ច្បាស់​)​។​ ឯខ្ញុំ​ដើម​ទសវត្សរ៍​៩០​ត្រើយម្ខាង​រាជធានី​នៅមុខ​ព្រះបរមរាជវាំង​ចៃដន្យ​មែន​។​នឹក​លោក​ពុក​បាន​ត្រឹម​តែ​មើល​រូបថត​និង​ស្តាប់​ចម្រៀង​របស់​លោក​ប៉ុណ្ណោះ។​

​សូម​បញ្ជាក់​ថា ​លោក សុះ ម៉ាច​ កើត​នៅ​ឆ្នាំ​១៩៧២ នៅ​សង្កាត់​លេខ​៧ (​តំបន់​ជ្រោយចង្វា​)​លោក​ជា​កូន​លោក សុះ ម៉ាត់ ម្ចាស់​បទ «​ផ្ញើ​កង​ចងដៃ​»​ជា​បទចម្រៀង​ដ៏​ល្បី​នា​ទសវត្សរ៍​ឆ្នាំ​៦០-៧០)​។​លោក សុះ ម៉ាត់ បាន​ទទួល​មរណភាព​ក្នុង​របប​ប៉ុលពត​ក្នុង​ឆ្នាំ ១៩៧៧ នៅ​ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ទេព រិន្ទ​ដា​រ៉ូ សោក​ស្តាយ​ខ្លាំង​ ដែល​មិនបាន​ស​ម្រេច​បំណង​មួយ​ចុងក្រោយ​ជូន​លោក ម៉ៅ អាយុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៦ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥៤ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម