Connect with us

ជីវិតកម្សាន្ដ

ទោះទៅដល់អាមេរិកតែ សុគន្ធ នីសា នៅតែចង់ចាំបណ្តាំនេះមិនភ្លេច

បានផុស

នៅ

ភ្នំពេញ៖ តារាចម្រៀងអ្នកនាង សុគន្ធ នីសា បច្ចុប្បន្ននាងកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកជាមួយស្វាមី បន្ទាប់ជាសះស្បើយជំងឺកូវីដ-១៩។
តារាចម្រៀងស្រី សុគន្ធ នីសា ទោះបីជាពេលនេះនាងបានជាសះស្បើយពីកូវីដហើយត្រូវបានចាកចេញទៅដល់ទឹកដីសហរដ្ឋអាមេរិកហើយក្តី តែមានបណ្តាំមួយដែលធ្វើនាងបានទន្ទេញ និងចងចាំមិនភ្លេចឡើយ។ បណ្តាំដែលត្រូវបាន នីសា អនុវត្តន៍ គឺចូលរួមការរពារបង្ការជំងឺកូវីដ-១៩។
សុគន្ធ នីសា បានលើកឡើងថា៖ “ជម្រាបសួ​រពុកម៉ែបងប្អូនទាំងអស់ដែលចាំរូបភាពរបស់ខ្ញុំ ចង់ប្រាប់ថាខ្ញុំអត់មានបានថតរូបអ្វីទេ ព្រោះខ្ញុំនៅទីនេះក៏មិនដែលចេញទៅណាដែរ នៅតែក្នុងផ្ទះ​ហេីយនៅតែគោរពតាមគោលការណ៍ ៣កុំ​ ៣ការពារ​ របស់សម្តេចពុក​សម្តេចម៉ែ”។
សូមជម្រាបថា តារាចម្រៀងសម្លេងស្រទន់ សុគន្ធ នីសា បានចេញពីស្រុកខ្មែរទៅដល់រដ្ ឋBoston កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ ការចាកចេញនេះគឺក្រោយពេលនាងបានជាសះស្បើយជំងឺកូវីដ- ១៩ និងធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃតាមការណែនាំដែលបញ្ជាក់ថានាងជាសះស្បើយកូវីដ-១៩ បាន១០០ភាគរយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម