អ្នកសិល្បៈរន្ធត់ចិត្តពេលដឹង ស៊ិន ឧត្តមផល្លា ឈឺមហារីកដំណាក់កាលចុងក្រោយ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

អ្នកសិល្បៈរន្ធត់ចិត្តពេលដឹង ស៊ិន ឧត្តមផល្លា ឈឺមហារីកដំណាក់កាលចុងក្រោយ

បានផុស

នៅ

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយ និងបញ្ជាក់ដោ យច្បាស់ៗថា តារាចម្រៀងស្រីចេះច្រៀងជំនាញបាន២ភាសាគឺខ្មែរ និងចិនអ្នកនាង ស៊ិន ឧត្តមផល្លា បានធ្លា ក់ខ្លួនឈឺដោយសារជំងឺមហារីកដំណាក់កាលចុង ក្រោយនោះបានធ្វើឱ្យអ្នកគាំទ្រ ពិសេសអ្នកសិល្បៈរួមអាជីជាច្រើនបង្ហាញអារម្មណ៍រន្ធត់ចិត្តគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងគេឃើញមានតារាប្រុស-ស្រីរួមអាជីពមួយចំនួនបានសម្តែងអារម្មណ៍ស្លុតចិត្តអាណិតអ្នកនាង ស៊ិន ឧត្តមផល្លា ជាច្រើននាក់ក្នុងនោះរួមមា គង់ ច័ន្ទសូរិយា សូ ដានីតា យ៉ែម សំអូន។ ខណៈលោក យ៉ែម សំអូន ក៏បានអំពាវនាវដល់អ្នកសិល្បៈរួមក្រុមឱ្យចូលរួមថវិកាជួយដល់អ្នកនាង ស៊ិន ឧត្តមផល្លា អំឡុងពេលនេះផងដែរ។

ដោយឡែកបើតាមការបញ្ជាក់ឱ្យដឹងពីអ្នកជិតស្និទ្ធជាមួយអ្នកនាង ស៊ិន ឧត្តមផល្លា បានលើកឡើងថាជំងឺមហារីកជាជំងឺដែលស្ងៀមស្ងាត់ និងវិវត្តន៍ខ្លួនលឿនមិនគួរឱ្យជឿ ហើយបងស្រីគាត់បានបញ្ចប់ការព្យាបាលដោយចាក់គីមី និងបន្តបាញ់កាំរស្មីចំនួន ៣៥ដងរួចហើយ ទើបតែបានរយៈពេល២ខែតែប៉ុណ្ណោះ ស្រាប់តែជំងឺនេះវារាលដាលមកដល់ខួរក្បាលបានយ៉ាងឆាប់រហ័ស។

ប្រភពបន្តថាកន្លងមក អ្នកនាង ស៊ិន ឧត្ដមផល្លា មិនដែលបង្ហោះ ឬបង្ហាញទេថាគាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយនេះឱ្យមហាជនដឹង គឺមានតែក្រុមគ្រួសារ និងមិត្តភក្តិជិតដិតរបស់គាត់២ទៅ៣នាក់ប៉ុណ្ណោះដែលដឹង ហើយនេះក៏ជាលើកទី១ហើយដែលអ្នកនាងបង្ហោះពីអាការៈជំងឺរបស់គាត់។

ប្រភពបន្ថែមថាក្តីប្រាថ្នាជាចុងក្រោយរបស់គាត់គឺ សុំឱ្យតែកូនៗគាត់ធំមានគ្រួសារអស់ប៉ុណ្ណោះ និងចង់នៅគោរពតបស្នងសងគុណឪពុកម្តាយរបស់គាត់ក្នុងនាមជាកូន (កូនទោល) ឱ្យបានយូរជាងនេះចាំយកគាត់ទៅក៏បាន។ នេះជាក្តីបំណងដ៏ធំចុងក្រោយរបស់គាត់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services