Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងជើងចាស់ ម៉ែ ផល្លា បញ្ជាក់ពីអាការៈក្រោយចូលព្យាបាលជំងឺកូវីដបាន៣ថ្ងៃ

បានផុស

នៅ

​គិត​មកទល់ពេលនេះ​ មាន​រយ​:​ពេល​ប្រមាណ​៣​ថ្ងៃ​ហើយ ​ដែល​តារា​សម្តែង​ជើងចាស់​អ្នកស្រី អ៊ឹម ផល្លា ហៅ​ម៉ែ ផល្លា បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ បន្ទាប់ពី​តេស្ត​រកឃើញ​វិជ្ជមាន​។​

ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​អ្នកស្រី អ៊ឹម ផល្លា បាន​ឲ្យ​ដឹងថា ​រហូតមកទល់​ពេលនេះ​អាការ​:​ជំងឺ​របស់​គាត់​មិនមាន​អ្វី​ប្រួល​ប្រែ​គួរឲ្យ​បារម្ភ​ឡើយ​ ពោលគឺ​គ្រាន់​ក្តៅខ្លួន​បន្តិច​បន្តូច​តែប៉ុណ្ណោះ​។ ​ម្យ៉ាង​ក៏​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩​ទាំងអស់​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្តែង​អ្នកស្រី អ៊ឹម ផល្លា​បន្តថា​ “​ខ្ញុំ​មិន​បារម្ភ​ទេ​ព្រោះ​បានមក​ដល់​ពេទ្យ​អញ្ចឹង​​គឺ​កក់ក្តៅ​ខ្លាំង​ តែ​រឿង​មួយទៀត​ដែល​បារម្ភ​ គឺ​កូនស្រី​ដែល​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​នៅឯ​បន្ទប់​ផ្ទះជួល​ដើម្បី​រងចាំ​លទ្ធផល​តេស្ត​សំណាករ​កកូ​វីដ​-១៩”​។​

អ្នកស្រី អ៊ឹម ផល្លា បានធ្វើ​តេស្ត​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​កាលពី​យប់​ថ្ងៃទី​២៩​ ខែមេសា​ និង​ត្រូវបាន​ក្រុមគ្រូពេទ្យ​ចុះទៅ​យកមក​ព្យាបាល​នៅ​ថ្ងៃទី​៣០ ខែមេសា ​ឆ្នាំ​២០២១​ ខណ​:​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​អាគារ​ឌឺ​ព្រី​មៀរ​សែន​សុខ​(​ម្តុំ​អ៊ី​អន​២) ៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម