ណុប បា​យ៉ា​រិ​ទ្ធ មានទុក្ខ​ធំ ​ខណៈ​អ្នក​សិល្បៈ​រួម​អាជីព​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​គ្រប់គ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ណុប បា​យ៉ា​រិ​ទ្ធ មានទុក្ខ​ធំ ​ខណៈ​អ្នក​សិល្បៈ​រួម​អាជីព​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​គ្រប់គ្នា

បានផុស

នៅ

​​តារា​ចម្រៀង​ប្រុស​ កូនកាត់​ចិន​លោក ណុប បា​យ៉ា​រិ​ទ្ធ និង​ក្រុម​គ្រួសារ​ពេលនេះ ​កំពុង​មានទុក្ខ​ធំ​ហើយ​ក្រៀមក្រំ​បំផុត ​ខណៈ​ដែល​លោកយាយ​ជាទី​ស្រលាញ់​ បាន​ទទួល​មរណភាព​នៅ​ថ្ងៃនេះ​ ទាំង​សោកស្ដាយ​និង​អាឡោះអាល័យ​ផង​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណឹង​មរណទុក្ខ​ពី​សំណាក់​តារា​ចម្រៀង​ភ្នែក​តឹងៗ​លោក ណុប បា​យ៉ា​រិ​ទ្ធ និង​ក្រុម​គ្រួសារ​នេះដែរ​ បាន​ធ្វើ​ឲ្យ​មហាជន​ និង​អ្នកគាំទ្រ​រួម​ទាំង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ​ជាច្រើន​ បាន​សម្តែង​ការចូលរួម​សោកស្តាយ​ ហើយ​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ ដ៏​ក្រៀមក្រំ​នេះ ​គ្រប់ៗ​គ្នា​។​ បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​តារា​ប្រុស​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​ថ្លែង​ថា​ ពេលនេះ​ខ្ញុំ​កាន់ទុក្ខ​លោកយាយ​។​

​លោក​ណុប បា​យ៉ា​រិ​ទ្ធ ​ក៏បាន​និយាយ​បន្ថែម​ដោយ​ខ្លី​ទៀត​ថា ​លោកយាយ​របស់ខ្ញុំ​ បាន​ធ្វើ​មរណកាល​ហើយ​ ក្នុង​ជន្មាយុ​៩៥​ឆ្នាំ​។​ បច្ចុប្បន្ន​សព​លោកយាយ​របស់​លោក ណុប បា​យ៉ា​រិ​ទ្ធ កំពុងតែ​តម្កល់ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ប៉ុន្តែ​សម្រាប់​ទី​តាំ​ង​នៃ​កន្លែង​តម្កល់សព ​មិន​ត្រូវ​បាន​តារា​ប្រុស​រូប​នេះ ​បញ្ជាក់​ឲ្យ​បាន​ដឹង​ច្បាស់​នៅឡើ​ង​ទេ​។

​សូម​ជម្រាប​ដែរ​ថា ​កាលពី​ថ្ងៃទី​១១​ ខែ​វិច្ឆិកា ​ម្សិលមិញ​តារា​ចម្រៀង​រូប​សង្ហា​លោក ណុប បា​យ៉ា​រិ​ទ្ធ ទើបតែ​បាន​បង្ហោះ​សារ​បួងសួង​សូម​វត្ថុ​សក្ដិសិទ្ធិ​ ឲ្យ​ជួប​បីបាច់​ថែរក្សា​ជីដូន​របស់​ខ្លួន​​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ​ផង​ដែរ​។ ​ប៉ុន្តែ​ជា​អកុសល​លោកយាយ​របស់​លោក នៅ​តែ​មិនអាច​ជួយសង្គ្រោះ​បាន​ឡើយ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​មាស សុខ​សោភា ធ្លាយ​ដំណឹង​ត្រៀម​ចូល​ហង្ស​មាស​ឆាប់ៗ​នេះ​ ខណៈ​បច្ចុប្បន្នកំពុង​ចរចា​កញ្ចប់​ថវិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

លម្អិត !​បញ្ចកា ៖ ​គេ​បិទទ្វារ​ជិត​ហើយ​ដក​ខ្សែ​ក្រវាត់​វាយ​ក្បាល​ប្រហែល​១០​ដង​និង​ខ្លួន​ខ្ញុំ​គ្រប់កន្លែង

ព័ត៌មានជាតិ១៧ នាទី មុន

អាជ្ញាធរ​ខណ្ឌដូនពេញ​ សម្រេច​បើក​ដំណើរការ​វិញ​ហើយ​វត្ត​សារា​វ័ន​តេ​ជោ

ព័ត៌មានជាតិ២២ នាទី មុន

ក្រសួង​អប់​រំ​ចេញ​សេចក្តី​ណែនាំ ស្ដី​ពី​ការ​រៀប​ចំ​សំណុំ​លិខិត​ចុះ​ឈ្មោះ ដើម្បី​ត្រៀម​រៀប​ចំ​ការ​ប្រឡង​បាក់​ឌុប

ព័ត៌មានជាតិ៣៦ នាទី មុន

រាជរដ្ឋាភិបាល​ ៖​ កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២១ អាច​នឹងមិន​សម្រេច​បាន​តាម​ការ​រំពឹងទុក​

KPT+១ ម៉ោង មុន

ប្រើពេល ២៤ ម៉ោងឱ្យមានប្រសិទ្ធភាពសម្រាប់យុវវ័យក្រោម ២៥ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services