Connect with us

ជីវិតកម្សាន្ដ

គ្រោះធម្មជាតិផ្ដាច់ជីវិតបងស្រីម្ចាស់​ពានរង្វាន់​Cambodia’s Got Talent រដូវ​កាល​ទី​១​​​ ទុកកូនតូចពីរនាក់ឲ្យកំព្រា

បានផុស

នៅ

នេះ​ជា​ដំណឹង​ដ៏​សោកសៅ ​និង​រន្ធត់​បំផុត​សម្រាប់​តារាចម្រៀង​និង​ជា​ម្ចាស់​ពានរង្វាន់​Cambodia’s Got Talent​ រដូវ​កាល​ទី​១​ យឿន ពិសី និង​ក្រុមគ្រួសារ​ខណ​:​ដែល​បងស្រី​របស់គេ​ត្រូវបាន​ស្លាប់​ដោយ​មួយ​ប្រ​ព្រិច​ភ្នែក​ដោយសារ​គ្រោះ​ធម្ម​ជាតិ​(​រន្ទះបាញ់​)​បាន​ប្រល័យ​ជីវិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាន់តែ​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​អាណិត​ហើយ​ក្តុកក្តួល​ខ្លាំង​ទៀត​នោះ​គឺ​ស្ត្រី​ដែល​ស្លាប់​ដោយសារ​រន្ទះបាញ់​នោះ បាន​បន្សល់​ទុក្ខ​កូនតូចៗ​ចំនួន២​នាក់​ទៀតផង​។ ​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក យឿន ពិសី ។​

តារាចម្រៀង​ដែលមាន​ពិការភាព​(​ភ្នែក​)​លោក​ យឿន ពិសី បាន​បញ្ជាក់ថា​ «ចែ​របស់ខ្ញុំ​គាត់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ល្ងាច​មិញ​ហើយ។ ​មិនគួរណា​មានរឿង​បែបនេះ​កើតឡើង​ទេ​ អាសូរ​កូនតូច​ទាំងពីរ​ដែល​មិន​ទាន់​ដឹងក្ដី​ឡើយ ​បែរជា​មកជួប​រឿង​អាណោចអាធ័ម​បែបនេះ​»។​

យឿន ពិសី​ បាន​និយាយ​បន្ថែមទៀតថា​ សូម​ចែ​ទៅកាន់​សុខ​គតិ​ភព​ឲ្យ​បាន​ស្ងប់​សុខ ​កុំ​អាឡោះ​អា​ល័យ​ឡើយណា​។ ​តាមរយ​:​ដំណឹង​នេះ​មាន​មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ដំណឹង​ដ៏​សោកសៅ​និង​ក្រៀមក្រំ​ខាងលើនេះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម