នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ

បានផុស

នៅ

តារាកំប្លែងអភ័ព្វស្នេហ៍នាយក្រិន ត្រូវបានប្រភពពីមិត្តភក្តិរួមអាជីពទម្លាយឲ្យដឹងថា នាយពេលនេះបានធ្លាក់ខ្លួនឈឺធ្ងន់ត្រូវបានចូលសង្គ្រោះនៅមន្ទីពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់តារាកំប្លែងនាយក្រិន នេះបានធ្វើឲ្យមហាជននិងអ្នករួមអាជីពសិល្បៈ ជាច្រើនបានបង្ហាញការអាណិតអាសូរខ្លាំងខណ: ដែលនាយជាតារាម្នាក់ដែលកម្សត់ទាំងស្នេហ៍បរាជ័យទាំង​មុខជំនួញរកស៊ីក្រោយបែកបាក់ស្នេហ៍លើកទីពីរ ដោយបន្សល់កូនកំព្រា៣នាក់ក្នុងបន្ទុក។

បើតាមការបញ្ជាក់ឲ្យដឹងពីនាយ ធុង ដែល ជាមិត្តភក្តិរួមអាជីពក្រុមកំប្លែងនាយ ក្រិន បាននិយាយនៅថ្ងៃនេះថា “សូមជូនពរឲ្យបងឆាប់ជាមានកម្លាំងឡើងវិញ ណា ( បង ក្រិន)។ក្នុងនោះក៏មានសំនួរជា ច្រើនដោយចង់ដឹងថានាយ ក្រិន កំពុងមានជំងឺអ្វី?”។

ឆ្លើយតបទៅនឹងសំនួរនេះត្រូវបាននាយ ធុង បញ្ជា ក់ថា នាយក្រិនគាត់មានជំងឺពោះវៀនធ្លាក់ចូលក្រោមពង។ដោយឡែកនាយ ក្រិន នៅរសៀលថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២១នេះ មិនទាន់អាចសួរនាំពីនាយ ក្រិន បាននៅឡើយទេ។

គេនៅចាំបានថាកាលជាងកន្លះឆ្នាំមកនេះមហាជនជាច្រើនបានសម្ដែង ការអាណិត ចំពោះនាយក្រិន គ្រប់គ្នាក្រោយពី នាយជួបទុក្ខផ្ទួនៗ គ្នាដោយសារប្រពន្ធរត់ចោលទៅមានប្រុសថ្មីទុក ឲ្យនាយចិញ្ចឹមបីបាច់កូនចំនួន ៣ នាក់ហើយ ក្រោយមកហាងរបស់នាយក៏ត្រូវបិទទៀតដោយសារ វិបត្តិ កូវីដ -១៩ ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

ស្ដ្រី​ម្នាក់​មកពី​ខេត្ត​ព្រះសីហនុ មកលេង​ផ្ទះ​នៅ​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ ផ្ទុកមេរោគ​កូ​វីដ​១៩

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាខណ្ឌ​ច្បារអំពៅ​បម្រើការងា​រដ្ឋបាល​ដូច​ធម្មតា​មិន​មាន​ការ​ផ្អាក​ឡើយ​

កូវីដ-១៩១ ម៉ោង មុន

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រកាស​ព័ត៌មាន​ករណី​ស្លាប់​បុរស​ជនជាតិ​ខ្មែរ​អាយុ៦៣​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានខ្លីៗ២ ម៉ោង មុន

ពិន័យបុរសវៀតណាម ៣នាក់ ជិត ១,០០០ ដុល្លារ ព្រោះលួចចេញពីផ្ទះពេលធ្វើចត្តាឡីស័ក

ព័ត៌មានជាតិ២ ម៉ោង មុន

​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក សង្កាត់​សំរោង​បាន​រុះរើ​និង​ចល័ត​៨១% និង​សង្កាត់​ព្រែក​ព្នៅ​បាន​រុះរើ​និង​ចល័ត​៧៤.៥%

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services