បាត់​មុខ​ពី​សិល្បៈ​យូរ​ តារា​កំប្លែង ស៊ុន​ណា​រី ម៉ូ​នី​កា ស្រាប់តែ​ឮ​ដំណឹង​មាន​ជំងឺ​ប្រចាំ​កាយ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

បាត់​មុខ​ពី​សិល្បៈ​យូរ​ តារា​កំប្លែង ស៊ុន​ណា​រី ម៉ូ​នី​កា ស្រាប់តែ​ឮ​ដំណឹង​មាន​ជំងឺ​ប្រចាំ​កាយ

បានផុស

នៅ

តារាចម្រៀង​និង​កំប្លែង ស៊ុន​ណា​រី ម៉ូ​នី​កា បន្ទាប់ពី​ស្ងប់ស្ងាត់​បាត់​មុខ​ពី​អាជីព​សិល្ប​:​មួ​យរយៈ​មក​នោះ​ ក៏​ស្រាប់​តែមាន​ដំណឹង​ថា​ បច្ចុប្បន្ន​អ្នកនាង​កំពង់មាន​ជំងឺ​ប្រចាំកាយ ​ហើយ​ជួប​ការខ្វះខាត​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការលេចឮ​ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មហាជន​មានការ​ចាប់អារម្មណ៍​ហើយ​ភ្ញាក់ផ្អើល​គ្រប់គ្នា ​ខណ​:​កន្លងមក​អ្នកនាង ស៊ុន​ណា​រី ម៉ូ​នី​កា តែងតែ​បង្ហាញ​វត្តមាន​ច្រៀង​រាំ​យ៉ាង​សប្បាយ​បម្រើ​អារម្មណ៍​ទស្សនិកជន​គ្រប់​វ័យ​ឲ្យ​មាន​ភាពស្រស់ស្រាយ​ផុត​ទុក្ខ​កង្វល់​ក្រោយ​សម្រាក​ការងារ​។​

ស្របគ្នា​នឹង​ដំណឹង​នេះដែរ​ បើតាម​ការបញ្ជាក់​ពី​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ក៏បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០​ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​ថា​ តារា​ជើងចាស់ ស៊ុន​ណា​រី ម៉ូ​នី​កា ពិតជា​មាន​ជំងឺ​ប្រចាំកាយ​ ហើយ​ជួប​ការខ្វះខាត​មែន​។​

លោក​បន្ថែមថា​ ដោយ​ឃើញបែបនេះ ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​ឧបត្ថម្ភ​ថវិកា​«​មូល​និ​ធិ​សិល្បករ​ចាស់ជរា​»​ជូន​ដល់​តារា​កំប្លែង ស៊ុន​ណា​រី ម៉ូ​នី​ការ ដែលមាន​ជំងឺ​ប្រចាំកាយ​និង​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ​នា​អំឡុង​សម័យ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services