Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ពីសិល្បៈមួយរយៈ កំពូលតារាប្រុសសិចស៊ី ប្រកាសចេញលក់ប្រលោមលោកថ្មី

បានផុស

នៅ

លោក ហង្ស អច្ឆរិយា ធ្លាប់តែដើរតួសម្ដែងភាពយន្តល្បីៗជាច្រើនរឿងកាលពីមុន ពេលនេះបែរជាងាកមកសរសេរនិងបោះពុម្ភសៀវភៅប្រលោមលោក ដោយសារវិបត្តិកូវីដ-១៩ នាំឱ្យការងារសិល្បៈរបស់របស់តារារូបនេះត្រូវបានផ្អាកបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលជំងឺកូវីដ-១៩ បានចូលលុកលុយក្នុងប្រទេសកម្ពុជា លោក ហង្ស អច្ឆរិយា ក៏មិនខុសពីសិល្បករដទៃទៀតដែរ គឺលោកបាត់បង់ប្រាក់ចំណូលក្នុងការបង់ថ្លៃបន្ទប់ជួល ក៏ដូចជាបង់ថ្លៃទឹកនិងភ្លើងផងដែរ។ ដូច្នេះលោកបានពង្រីកជំនាញបន្ថែមលើវិស័យនិពន្ធ ដើម្បីរកប្រាក់ទប់ទល់ការចំណាយ។

ដោយសារ លោក អច្ឆរិយា ជាមនុស្សសម្បូរគំនិតច្នៃប្រឌិត មានទេពកោសល្យសរសេរ មាននិស្ស័យផ្នែកនិពន្ធ បូករួមភាពអំណត់អត់ធ្មត់ក្នុងការសិក្សាផ្នែកប្រលោមលោក ដែលមានលោកគ្រូអ្នកគ្រូនៅសមាគមអ្នកនិពន្ធខ្មែរអគារអ្នកនិពន្ធហ៊ុនសែន ក្នុងវត្តបទុមវតី ជួយបណ្ដុះបណ្ដាល តារាប្រុសរូបនេះបានយករឿងដែលខ្លួនសរសេររួច មកបោះពុម្ភផ្សាយជាសាធារណៈ។ សៀវភៅថ្មី កម្រាស់ប្រមាណជិត ១០០០ពាន់ទំព័រ ចំណងជើង “ពងពស់ក្រាយ” នឹងចេញលក់ឆាប់ៗនេះ ដោយសង្ឃឹមថាប្រិយមិត្តអ្នកចូលចិត្តអានសៀវភៅ នឹងគាំទ្រស្នាដៃមួយនេះ។

គួររំឭកថា ​ហង្ស អច្ឆរិយា ជាតារាប្រុសល្បីម្នាក់ដែលគេស្គាល់ថាហ៊ានថតរូបសុិចសុីក្នុងចំណោមតារាប្រុសឯទៀត។ លោកធ្លាប់ថតរឿងល្បីៗដូចជា រាជនីភូមិគ្រឹះ របស់ផលិតកម្ម ហង្សមាស, រឿង កំហឹងអ្នកស្រុក និងរឿង ស្រទន់មន្តស្នេហ៍ របស់ស្ថានីយ៍ទូរទស្សន៍ CTN។ លោកទទួូលបានភាពល្បីល្បាញនិងមានទស្សនិកជនស្គាល់កាន់តែច្រើន តាមរយៈការថតរូប សិចសុីអាក្រាតកាយ នៅប្រទេសថៃ ដែលកាលណោះមានអ្នកគាំទ្រចូលដល់រាប់លាននាក់ទាំងខ្មែរនិងបរទេស។

រូបស្រាតរបស់ ហង្ស អច្ឆរិយា កាន់តែកម្រើកពិភពសិល្បៈ | Post News

បច្ចុប្បន្ន ​ហង្ស អច្ឆរិយា កំពុងស្នាក់នៅខេត្តសៀមរាបជាបណ្ដោះអាសន្ន ដោយសារវិបត្តិកូវីដ-១៩ នាំឱ្យអាជីពនៅភ្នំពេញមិនមានទីផ្សារ៕

អត្ថបទ៖ រុងរឿង

ចុចអាន៖ លោក ហេង ឡុង បញ្ជាក់​ថា ​ពិធី​ការិនី មាន ពេជ្រ​វី​តា ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម