Connect with us

ជីវិតកម្សាន្ដ

តារា​ស្រី​២​ដួង​ទម្លាយ​រឿង​ស្រដៀង​កញ្ញា មាន ពេជ្រ​រីតា តែ​សំណាងល្អ​ពួកគេ​រួចផុត​គ្រោះថ្នាក់​បែបនេះ​

បានផុស

នៅ

​ខណៈពេលដែល​រឿងរ៉ាវ​របស់​ពិធី​ការិនី​កញ្ញា មាន ពេជ្រ​រីតា​ កំពុង​ល្បី​រីក​សុះសាយ​ពាស​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​សារព័ត៌មាន​ក្នុងស្រុក​ ក្នុង​ករណី​រឿងរ៉ាវ​ក្ដីក្ដាំ​ជាមួយ​ឧកញ៉ា ហេង សៀ នោះ​ក៏​ស្រាប់​តារា​ស្រី​២​ដួង​ទម្លាយ​រឿង​ស្រដៀង មាន ពេជ្រ​រីតា ដែរ​តែ​សំណាងល្អ​ពួកគេ​រួច ផុត​គ្រោះថ្នាក់​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តារា​ស្រី​ទាំង​២​ដួង​នេះ​គឺ​កញ្ញា សេង រដ្ឋា ដែលជា Miss Grand​ ខេត្តកំ​ពង់ធំ​និង​តារាចម្រៀង​ស្រី​កញ្ញា នី​គីនី​គី។ ​តាម​រយៈ​នេះ​កញ្ញា សេង រដ្ឋា បាន​លើក​ឡើង​ថា ​និយាយ​ការងារ​តាម​telegram​និយាយ​ហើយ​លុប​និយាយ​ហើយ​លុប​។​ សំណាង​របស់ខ្ញុំ​ហើយ ដែល​មិនបាន​សម្រេចចិត្ត​ទទួល​ការងារ​ពី​បុគ្គល​នោះ​។ ចំណែក​តារា​ស្រី នី​គីនី​គី ក៏បាន​លើកឡើង​ដែរ​ថា​ សំណាង​ណាស់​! ពិតជា​សំណាង​ណាស់ ​ដែល​ខ្ញុំ​ជឿ​លើ​សភាវគតិ​របស់ខ្ញុំ​នៅ​ពេលដែល​និយាយ​ការងារ​មិន​ចេញ​សាច់​ការ​អ្វី​សោះ​។ ​បន្ទាប់ពី​បាន​ទទួល ការងារ​រាប់ពាន់​ដង​ហើយ វា​ពិតជា​ងាយ​យល់​ណាស់​សម្រាប់​ពួក​ខ្ញុំ​ក្នុង​ការ​សំគាល់ថា ​អ្វី​ធម្មតា​អ្វី​ដែល​ខុស​ប្រក្រតី​។ នាង​បន្ថែមទៀតថា ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជានិច្ច ហើយ​បើ​ការនិយាយស្ដី​ចេះតែ​ផ្ដោតទៅលើ​តែ​តួ​និង​ការជួបគ្នា​ផឹក​កាហ្វេ​ជាង​ការងារ​ជាក់ស្ដែង​ទាក់ទង​ទៅ​នឹង​concept​ឬ​ប្រភេទ​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​គួរ​បោះបង់​ការសន្ទនា​នោះ​ទៅ​សុវត្ថិភាព​សំខាន់​ជាង​លុយ​។ ​សូម​ប​ញ្ជាក់​ពួក​ខ្ញុំ​កម្រ​ជួប​ភ្ញៀវ​ប្រជុំ​ផ្ទាល់​ណាស់​។​

​ខាងលើនេះ ​ជា​សារ​ចែករំលែក​របស់​តារា​ស្រី​ទាំង ២​ដួង​គឺ​កញ្ញា សេង រដ្ឋា ដែល​ជា Miss Grand ខេត្តកំពង់ធំ​និង​តារា​ស្រី​កញ្ញា នី​គីនី​គី ដើម្បី​ជា​បទពិសោធន៍​និង​ចំណេះដឹង​សម្រាប់​មហាជន​ទូទៅ​ក្រោយពី​កើតមាន​ករណី​ដ៏​រសើប​របស់​កញ្ញា មាន ពេជ្រ​រីតា៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​តារាល្បីៗជាច្រើនចេញមុខអំពាវនាវរកយុត្តិធម៌ដល់ពិធីការិនី មាន ពេជ្រវីតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម