Connect with us

ជីវិតកម្សាន្ដ

ក្រោយ​ទទួល​ដំណឹង​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​នាយ ក្រិន ទទួល​បាន​ការឧបត្ថម្ភ​ពី​សមាគម​

បានផុស

នៅ

ភ្នំពេញ​ ៖ បន្ទាប់ពី​ទទួល​បាន​ដំណឹង​នៃ​ការ​ធ្លាក់​ខ្លួន​របស់​តារា​កំប្លែង​មាឌ​ល្អិត​កម្សត់​ស្នេហ៍​នាយ ក្រិន ធ្លាក់ខ្លួន​ឈឺ​ចូល​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​នោះ​ពេល នេះ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ ដើម្បី​ជួយ​សម្រួលការ​លំ​បាក​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ឡុង បានបញ្ជាក់​ឲ្យ​ដឹងថា​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​ឧបត្ថម្ភ​ថវិកា “​មូលនិធិ​សិល្បករ​ចាស់ជរា​”​ជូន​តារាក​ប្លែង​នាយ ក្រិន ដែលមាន​ជំ​ងឺ​ពោះវៀន​ធ្លាក់ចូល​ពង​។

ដំណឹង​នៃ​ការធ្លាក់​ខ្លួន​ឈឺ​របស់​តារា​កំប្លែង​នាយ​ក្រិននេះ​ បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នក​រួម​អាជីព​សិល្ប​: ជាច្រើន​បានបង្ហាញ​ការ​អាណិតអាសូរ​ខ្លាំង​ ខណៈ​ដែល​នាយ​ជា​តារា​ម្នាក់​ដែល​កម្សត់​ទាំង​ស្នេហ៍​បរាជ័យ​មុខ​ជំនួញ​រកស៊ី​ក្រោយ​បែកបាក់​ស្នេហ៍​លើក​ទីពីរ​ ដោយ​បន្សល់​កូនកំព្រា​៣​នាក់​ ក្នុងបន្ទុក​។

គេ​នៅ​ចាំបាន​ថា​ កាល​ជាង​កន្លះ​ឆ្នាំ​មកនេះ​មហា​ជន​ជាច្រើន​បាន​សម្ដែង​ការ​អាណិត​ចំពោះ​នាយ ក្រិន គ្រប់គ្នា​ក្រោយពី​នាយ​ជួប​ទុក្ខ​ផ្ទួនៗ​គ្នា​ដោយ​សារ​ប្រពន្ធ​រត់ចោល​ទៅ​មាន​ប្រុស​ថ្មី​ទុក​ឲ្យ​នាយ​ចិញ្ចឹម​បីបាច់​កូន​ចំនួន​៣​នាក់​ ហើយ​ក្រោយមក​ហាង​របស់​នាយ​ក៏ត្រូវ​បិទ​ទៀត​ដោយសារ​វិបត្តិ​កូ​វីដ​-១៩៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម