Connect with us

ជីវិតកម្សាន្ដ

ច្បាស់ហើយ អតីត​ម្ចាស់​ផលិតកម្ម​KH​ បច្ចុប្បន្នកំពុងប្រកប​របរ​ទាំងនេះ​

បានផុស

នៅ

ថ្មីៗ​នេះ​មានការ​ចាប់អារម្មណ៍​បន្ទាប់ពី​មាន​ការចែករំលែក ​និង​ផ្សព្វផ្សាយ​ជុំវិញ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​អតីត​ម្ចាស់​ផលិតកម្ម​KH​ ក្រោយពេល​ឃ្លាត​ឆ្ងាយ​ពី​សិល្ប​:​អស់​មួយរយ​:​ធំ​កន្លងមក​។​

ចំពោះ​រឿងរ៉ាវ​មួយចំនួន​ ដែល​គេ​ចាប់អារម្មណ៍​លើ​វិថី​ជីវិត​ឯកជន​បច្ចុប្បន្ន​របស់​លោក​ តាំង​ គឹមហេង​នោះ ដោយ​កន្លងមក​មានកា​រ​លើកឡើងថា​ បន្ទាប់ពី​ស្ងាត់​សិល្ប​:​ លោក​បាន​ធ្លាក់ខ្លួន​ប្រកបរបរ​ដូច​ជា​,​លក់​គ្រឿង​ភេសជ្ជ​:​ និង​ដឹក​ឥវ៉ាន​ឲ្យ​គេ​ជាដើម​ ដំណឹង​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​គ្រប់គ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ស្រាយ​ចម្ងល់ ​និង​មន្ទិល​ទាំងនេះ​ កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅកាន់​អតីត​ម្ចាស់​ផលិត​កម្ម​KH​ លោក តាំង គីមហេង ធ្វើការ​សួរនាំ​ជុំវិញ​រឿងរ៉ាវ​ទាំងនេះ​ឲ្យ​មហាជន​បានដឹង​កាន់តែច្បាស់​ពី​ការពិត​។​

អតីត​ម្ចាស់​ផលិតកម្ម​KH​ លោក តាំង គីមហេង​ បាន​ថ្លែងប្រាប់​ឲ្យ​ដឹងថា​ លោក​បាន​ឃ្លាត​ឆ្ងាយ​សិល្ប​ មួយរយ​:​មែន​ តែ​សម្រាប់​គម្រោង​បោះបង់​ ឬ​ឈប់​ទាំងស្រុង​នោះ ​មិនទាន់មាន​ទេ​ ពោលគឺ​បើ​មាន​គេ​ហៅ​សម្តែង​អាច​ចូល​វិញ​។​ ចំណែក​ផលិតកម្ម​KH​ ក៏​មិនទាន់​ប្រកាសថា​ ឈប់​ធ្វើ​នោះដែរ​ គ្រាន់តែ​ពេលនេះ ​ទុក​សិន​ព្រោះ​ខ្វះខាត​ដើមទុន​។​

បើ​ងាកមក​អាជីព​រកស៊ី​បច្ចុប្បន្ន​ត្រូវបាន​លោក គឹម ហេង បញ្ជាក់ថា​ សព្វថ្ងៃ​លោក​ប្រកប​របរ​រកស៊ី​តាម​អន​ឡាញ​ផង ​និង​ខាងក្រៅ​ផង​។​ ក្នុងនោះ​លោក​បាន​លើកឡើងថា​ ការងារ​អ្វី​ក៏​លោក​អាចធ្វើ​បានដែរ​ មិន​ថា​បាន​ចំណូល​តិច​ឬ​ច្រើន​ទេ​ ឲ្យ​តែ​ចេញពី​កម្លាំង​ញើស​ឈាម​ខ្លួនឯង​។​

អតីត​ម្ចាស់​ផលិតកម្ម​KH​លោក តាំង គីមហេង​ បាន​បន្ថែមថា​ ក្រៅពី​លក់​គ្រឿង​ភេសជ្ជ​: លោក​ក៏ មាន​លក់​ផ្លែពុទ្រា​ធម្មជាតិ ពុទ្រា​ឆឹង​ជាមួយ​ស្ករ ហើយ​ក៏​ទទួល​ដឹក​ឥវ៉ាន​ឲ្យ​គេ​ផងដែរ​ព្រោះនេះ​ជាការ​ពិត​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម