Connect with us

ជីវិតកម្សាន្ដ

សត្វ​ឃ្មុំ ៦ម៉ឺនក្បាលទុំជុំវិញ Angelina Jolie ក្នុង​គម្រោង​ផ្ដួចផ្ដើម Women for Bees

បានផុស

នៅ

Angelina Jolie កំពុង​ធ្វើការ​ជាមួយ​អង្គការ យូណេស្កូ និង Guerlain លើ​គំនិត​ផ្ដួចផ្ដើម​ស្ត្រី​ដើម្បី​សត្វ​ឃ្មុំ (Women for Bees) ក្នុង​គោលបំណង ចូលរួម​អភិរក្ស​សត្វ​ប្រភេទ​នេះ​ឲ្យ​មាន​កាន់​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែទូលំទូលាយ លើ​គម្រោង​ថ្មី​នេះ Angelina Jolie ប្រថុយ​ថតរូប​ជាមួយ​សត្វ​ឃ្មុំប្រមាណ ៦ម៉ឺនក្បាល នៅ​ទំ​ពី​លើ​ខ្លួន​របស់នាង ដោយ​មិន​មាន​អារម្មណ៍​ភ័យ​ខ្លាច​នោះ​ទេ។ ក្នុង​នោះ ជាង​ថត​រូប​ដ៏​ល្បី លោក Dan បាន​បញ្ជាក់​ថា Angelina ពេលនោះ មិន​បាន​ពាក់​សំលៀកបំពាក់​ការពារ​ឃ្មុំ ឬ​ថ្នាំ​ការពារ​សត្វឈ្មុំទិចនោះទេ។ ក្រុម​ការងារ​ទាំងអស់​ពេញចិត្ត​ជាមួយ​ភាពក្លាហាន និង​សមត្ថភាព ក្នុង​ការ​ថតម៉ូដ​បានយ៉ាងជំនាញ ថែម​ទាំង​រហ័យ​ផងដែរ។

នៅឆ្នាំ២០២៥ ខាង​ក្រុម​ការងារ​របស់​អភិរក្ស​សត្វឃ្មុំ មានគោលដៅសង់សំបុកឃ្មុំចំនួន ២៥០០សំបុក និង​ចិញ្ចឹម​ឃ្មុំ​ឲ្យ​បាន​ចំនួន ១២៥ លាន​ក្បាល។ ខណៈ​ពេល​នេះ មាន​អ្នក​កំពុង​បណ្ដុះបណ្ដាល និង​គាំទ្រ​ដល់​អ្នក​ចិញ្ចឹម​ឃ្មុំ​ចំនួន ៥០នាក់រួចហើយ៕

អត្ថបទផ្ដល់ដោយ៖Poraman

ចុចអាន៖តារា​សម្ដែង Shin Se Kyung សម្រេច​ដើរ​ចេញ​ពី​ទី​ភ្នាក់ងារ​ខ្លួន​ដែល​ធ្លាប់​ធ្វើការ​អស់ ១៩ឆ្នាំ

ចុចអាន៖បាត់​មួយ​រយៈ​ធំ! តាម​ពិត​តារា​ជើង​ចាស់ថៃ Mekwinai កំពុងប្រឈម​នឹង​ជំងឺ​សើស្បែក​យ៉ាង​ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម