Connect with us

ជីវិតកម្សាន្ដ

តារា​សម្ដែង ស៊ីណា​ វ៉ា​ត់​ត្រា រក្សា​ជំហរ​មិន​បោះបង់​សិល្ប​:​ទោះបី​ចាប់​អាជីព​ថ្មី​

បានផុស

នៅ

លោក ស៊ីណា វ៉ា​ត់​ត្រា ដែល​ធ្លាប់តែ​លេចមុខ​តាម​MV​បទ​ចម្រៀង​Originals Songs​មួយចំនួន​នោះ​ពេលនេះ​បាន​ងាក​ទៅធ្វើ​ការ​ផ្នែក​ទីផ្សារ​នៅ​បុរី​មួយ​ ដែលមាន​ទីតាំងនៅ​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំរើក​(​ក្រោយ​ផ្សារលើ​ធំថ្មី​)​ក្រុង​សៀមរាប​ ខេត្តសៀមរាប ​ជាច្រើន​ខែ​មកហើយ​។​

ការចាប់​អាជីព​ថ្មី​របស់លោក​នៅពេលនេះ ​ក្រោយពី​តារា​សម្ដែង​រូបនេះ​បានសម្រេច​ចិត្ត​លាឈប់​ពី​បម្រើ​ការ​នៅ​ធនាគារ​មួយ​ ដែល​ចំណាយពេល​ដល់​ទៅ​៨ឆ្នាំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា បាន​ឲ្យ​ដឹងថា​ ការងារ​ផ្នែក​អចលនទ្រព្យ​នេះ​ ជា​ជំ​ហ៊ាន​ថ្មី​សម្រាប់​លោក​ ហើយ​ដោយសារ​ការស្រលាញ់​ទើប​លោក​តាំង​ចិត្ត​ថា ​ត្រូវតែ​ចាប់​ឲ្យ​បាន​ផ្នែក​មួយ​នេះ​បន្ថែម​ពីលើ​អាជីព​សម្ដែង​។​

លោក​បន្តថា ​ពិតជា​មាន​មោទនភាព ​ព្រោះ​ខាង​បុរី​បាន​ផ្ដល់​ទំនុកចិត្ត​ និង​ឲ្យ​ឱកាសលោក​បាន​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​ដែល​លោកបាន​ផ្ដើមធ្វើ​ការងារ​ថ្មី​មួយរយៈ​នេះ ​ទទួលបាន​បទពិសោធន៍​ច្រើន​និង​កំពុងតែ​មានការ​រីកចម្រើន​ទៅ​មុខ​ជា​លំដាប់​ផងដែរ​។​

ថ្វីត្បិតតែ​លោក ស៊ីណា វ៉ា​ត់​ត្រា ជាប់ដៃ​ធ្វើការ​ផ្នែក​លក់​ឲ្យ​បុរី​នេះ​ក្ដី​ ប៉ុន្ដែ​លោ​កថា​នៅតែ​ឆ្លៀត​ធ្វើ​ការ​ងារ​សិល្បៈ​ដូច​មុន​ដដែល​ ហើយ​នៅ​ដើមខែ​មិថុនា​ឆ្នាំ២០២១​នេះ​ លោក​ក៏​ត្រៀម​ថត​ភាពយន្ដ​ខ្នាត​ធំ​ឲ្យ​ផលិតកម្ម​Classic ផងដែរ​។​

តារា​សម្ដែង​ដែល​មាន​ស្រុកកំណើត​មកពី​ខេត្តបាត់ដំបង​រូបនេះ ​បាន​ឲ្យដឹងថា ​លោក​ប្រឹងប្រែង​បន្ថែម​ទៀត​ជាមួយ​ការងារ​សិល្បៈ​ និង​អចលនទ្រព្យ​ គឺ​ឲ្យ​ដើរ​ទន្ទឹមគ្នា​តែម្ដង​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម