Connect with us

ជីវិតកម្សាន្ដ

វ៉ាន់ នី​ឡា សុំ​ចិត្ត​មហាជន​ឲ្យ​ឈប់​ចែករំលែក​ឬ​សើច​ចំអក​ ករណី​ក្មេង​ស្រី​ម្នាក់​ដែល​ជួប​វិបត្តិ​

បានផុស

នៅ

​តារា​ចម្រៀង​ស្រី​កញ្ញា វ៉ាន់ នី​ឡា​ បានចេញ​មុខ​ដោយ​ទទូច​ស្នើ​សុំ​ដល់​មហាជន​និង​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ មេត្តា​បញ្ឈប់​ការ​ចែករំលែក​ឬ​សើចចំអក​លើ​ករណី​ក្មេង​ស្រី​ម្នាក់​ដែល​កំពុង​ជួប​វិបត្តិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កញ្ញា វ៉ាន់ នី​ឡា បាន​រៀបរាប់ថា មនុស្ស​ណា​ដែលស៊ែរ​រឿង​របស់​ក្មេងស្រី​ម្នាក់​ ដែល​កំពុងតែ​មានប ញ្ហា​នៅពេល​ថ្មីៗ​នេះ ហើយ​ស៊ែរដោយ​ការ​សើចចំអក​ឬ​យក​រឿង​គាត់​មក​សើច​សប្បាយ​ក្នុង​ខមិន​ខ្ញុំសុំប្លុក​ចោល​ទាំងអស់​។​ សូមឲ្យ​មាន​សុជីវធម៌​ទាំងស្រី​ទាំងប្រុស​ទាំងចាស់ទាំងក្មេង ដោយ​យកចិត្ត​គេ​ដាក់ចិត្ត​យើង​។​

​សូម​ជម្រាបថា​ថ្មីៗ​មានការ​ចាប់អារម្មណ៍​នូវ​ករណី​ក្មេង​ស្រី​ម្នាក់​ព្យាយាម​រត់​ចូល​ឡាន​ ដើម្បី​សម្លាប់​ខ្លួន​ប៉ុន្តែ​មិនបាន​សម្រេច​ក៏​មក​អង្គុយ​យំ​ក្រោម​បង្គោល​ភ្លើង​រហូតដល់​សន្លប់​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដំណើរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៤​ ខែឧសភា ​ឆ្នាំ​២០២១ ​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវសហ​ព័ន្ធ​រុស្ស៊ី​ស្ថិត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។​ ក្មេងស្រី​រងគ្រោះ​មិនទាន់​ត្រូវ​បាន​គេ​បញ្ជាក់​ពី​អត្តសញ្ញាណ​នោះ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​TIKTOKអះអាងថា​ ជាតា​រា​សម្ដែង​វ័យក្មេង​ម្នាក់​។

ចំពោះ​មូល​ហេតុ ដែល​បណ្ដាល​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង ​ត្រូវ​បាន​ប្រភព​ខ្លះ​បញ្ជាក់​ថា​ ដោយសារ​ក្មេងស្រី ខឹង​ម្តាយ​ស្តីបន្ទោសរឿងឲ្យបែក​ពី​សង្សារ​។​ ចំណែ​ក​ប្រភព​ខ្លះទៀត​បាន​ អះអាងថា ​រឿង​នេះ​កើតឡើង​បន្ទាប់ពី​នាង​បាន​Add Story​ជា​វីដេអូ​បែប​មិន​សមរម្យ​ជាមួយ​សង្សារ​ក្នុង​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម