Connect with us

ជីវិតកម្សាន្ដ

តារា​ប្រុស​-​ស្រី​ល្បីៗ​៥​រូប ​ជួប​ទុក្ខ​ធំ​អំឡុង​ជំងឺ​កូ​វីដ​រាតត្បាត​

បានផុស

នៅ

​អំឡុងពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ ​គេ​សង្កេតឃើញ​មាន​តារា​ប្រុស​-​ស្រី​ល្បីៗ​របស់​ខ្មែរ​ចំនួន​៥​រូប​ បាន​ជួប​នូវ​ទុក្ខសោក​ដ៏​ក្រៀមក្រំ​និង​សោកសៅ​ សម្រាប់​ក្រុម​គ្រួសារ​ពួកគេ​នីមួយៗ​ ពោល​គឺ ​មិន​ខុសគ្នា​នឹង​ប្រជាពលរដ្ឋ​មួយ​ចំនួនទៀត​នោះ​ទេ​។​

​ជាការ​ពិត​ចំពោះ​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ ចេញពី​ក្រុមគ្រួសារ​ពិតជា​ធ្វើ​ឲ្យ​ពួកគេ​មានការ​សោក​ស្តាយ​និង​អាឡោះអាល័យ​ខ្លាំង​បំផុត​។​ ម្យ៉ាង​ការបាត់បង់​នេះ ​គឺ​ស្រប​ពេលដែល​បញ្ហា​ជំងឺ​កូ​វីដ​-១៩​កំពុង​រាតត្បាត​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ក្នុង​ការ​រៀប​ចំ​ពិធី​បុណ្យ​សព​ផងដែរ​ ព្រោះ​ដើម្បី​ចូលរួម​តាម​ការណែ​នាំ​និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ។​

​ចំពោះ​តារា​ប្រុស​-​ស្រី​ទាំង​៥​រូប​ដែល​ជួប​ទុក្ខ​នោះ​រួមមាន​,

១. ​តារាចម្រៀង​ទ្រនំ​ហង្ស​មាស ក​ញ្ញា វី ឌី​ណែ​ត​ និង​ក្រុម​គ្រួសារ​ បាន​ជួប​ទុក្ខ​ជា​ទម្ងន់​ដោយសារ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​ បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​១៩​ ខែ​មីនា ​ឆ្នាំ​២០២១ ​ក្នុង​ជន្មាយុ​៦២​ឆ្នាំ​ ដោយសារ​តែ​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. តារា​កំប្លែង​កញ្ញា ស្រី ពីន ​បានជួបទុក្ខធំ និង​ក្រៀម​ក្រំ​កាលពី​ថ្ងៃ​ទី​២៣​ ខែមីនា ឆ្នាំ​២០២១​ ខណៈ​អ្នកម្ដាយ​ជាទី​ស្រឡាញ់​របស់​នាង​ បាន​ទទួល​មរណភាព​ ក្នុង​ជន្មាយុ​៦២ឆ្នាំ​ ដោយសារ ជំងឺកូវីដ-១៩។

៣. តារា​សម្ដែង វ៉ាង ស្រីណូ បានជួបទុក្ខយ៉ាងក្រៀម​ក្រំ​ជាទីបំផុត​ ព្រោះ​លោក​ឪពុក​ជាទី​ស្រឡាញ់​ បាន​ទទួលមរណភាព កាលពីយប់ថ្ងៃទី០១​ ខែមេសា ឆ្នាំ២០២១​ ដោយ​រោគាពាធ​។​

៤. ​តារា​សម្ដែង​កញ្ញា​ គៀត សុវណ្ណា​ឡាង បានជួបទុក្ខ​ធំ​ដូចគ្នា​ ខណៈលោកឪពុកជាទីស្រឡាញ់ បាន​ទទួល​មរណភាព​ កាលពី​ថ្ងៃ​ទី​៣០​ ខែ​មេសា ​ឆ្នាំ​២០២១ ​ក្នុងជន្មាយុ៥០ឆ្នាំ ដោយលោក​ឪពុក របស់នាង ​មាន​ជំងឺកៀបសរសៃឆ្អឹងខ្នង​។​

៥. តារាចម្រៀង​ប្រុស​លោក ឆន សុវណ្ណ​រាជ ក៏បាន​ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ​ដូចគ្នា ​ខណៈអ្នក​ម្តាយ​ជាទី​ស្រលាញ់​ បានទទួល​មរណភាព​ កាលពី​ថ្ងៃ​ទី​២៣ ​ខែឧសភា ​ឆ្នាំ​២០២១​។​ បើ​តាម​ការបញ្ជាក់​ម្តាយ​របស់​តារា​ចម្រៀង​លោក ឆន សុវណ្ណ​រាជ​បាន​ទទួល​មរណភាព ​ដោយសារ​ជំងឺលើសឈាម​និង​គាំងបេះដូង​។​

​ជា​ការ​កត់សម្គាល់​តាម​រយៈ​ដំណឹង​នៃ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ​គេ​ឃើញ​មាន​មិត្តភក្តិ​សិល្បៈ ដែល​ស្និទ្ធ​ជាមួយ​តារា​ចម្រៀង​និង​សម្តែង​ប្រុស​-​ស្រី​ល្បីៗ​ទាំងនោះ បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​សោកសៅ​និង​ក្រៀមក្រំ​នេះ​គ្រ​ប់ៗ​គ្នា​ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​មក​ស្គាល់​ថៅកែ​ម្ចាស់​សណ្ឋាគារ​សមុទ្រមាស ដែល​ដាក់​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់​សណ្ឋាគារ​នៅ​ព្រះសីហនុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម