Connect with us

ជីវិតកម្សាន្ដ

វណ្ណា ស័ក្តិ ថ្លែង​អំណរគុណសម្ដេចតេជោ​ និងក្រុមគ្រូពេទ្យដែលព្យាបាលម្ដាយ និងខ្លួនបានជាសះ​ស្បើយ​ពីជំងឺកូវីដ-១៩

បានផុស

នៅ

​ជាការ​ពិត​ តារា​ជើងចាស់​លោកយាយ ណយ សំណាង និង​កូនប្រុស​គឺ​លោក វណ្ណា ស័ក្តិ បាន​ប្រ​កាស​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​ ខណៈក្រុមគ្រូពេទ្យ​ក៏​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ តែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​។​

តារាចម្រៀង​លោក វណ្ណា ស័ក្តិ គេ​សង្កេតឃើញ​គ្រាន់តែ​ដឹងថា​ អ្នក​ម្តាយ​ជាសះស្បើយ​ពី​កូ​វីដ ​ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ទាំង​២​នាក់​ម្តាយ​កូន​នោះ​ លោក​បានបង្ហាញ​អារម្មណ៍ត្រេក​អរ​ និង​រំភើប​ខ្លាំង​។​ មិនតែប៉ុណ្ណោះ​លោក​ក៏បាន​ថ្លែង​ពាក្យ​ទាំងនេះ​ទៅកាន​មហាជន ក្រុមគ្រូពេទ្យ​និង​ប្រមុខរាជ​រដ្ឋាភិ​បាល​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វណ្ណា ស័ក្តិ បានលើកឡើង​ដូច្នេះ​ថា​ លោក​និង​អ្នក​ម្តាយ ​ពិតជា​អរគុណ​ដល់​បងប្អូន​ពូ​មីង​ពុក​ម៉ែ​តា​យាយ​ដែល​តែងតែ​ជូនពរ​ដល់​លោក​ និង​ម៉ែ​ឆាប់​ជាសះស្បើយ ​ហើយ​ឆាប់​បាន​ត្រឡប់ទៅផ្ទះ​វិញ​អរគុណ​ខ្លាំងណាស់​។​ «ខ្ញុំបាទ​ក៏​សូម​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ​ដែល​មាន​សម្តេច​ពុក​ជា​ប្រមុខ​ថ្នាក់ដឹកនាំ​កំពូល​ ដែល​លោក​តែងតែ​គិតគូរ​ដល់​ប្រជាជន​ទូទាំងប្រទេស​យ៉ាង​មមាញឹក​ និង​យកចិត្តទុកដាក់​បំផុត រួមទាំង​បង​ប្អូន​ពូ​មីង​ពុក​ម៉ែ ដែល​កំពុងតែ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅ​គ្រប់​មន្ទីរ​ពេទ្យ​តូចធំ​នៅ​ក្រុង​ភ្នំ​ពេញ​ និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀតផង»​។​​

លោក វណ្ណា ស័ក្តិ បន្ថែមទៀតថា ​លោក​ក៏​អរគុណ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​ពេទ្យ​”​មិត្តភាព​ខ្មែរ​សូ​វៀត​”​និង​ក្រុមគ្រូពេទ្យ​ប្រចាំ​នៅ​មន្ទីរ​ពេទ្យ​”​មិត្តភាព​ខ្មែរ​សូ​វៀត​”​ ដែល​ពួកគាត់​តែងតែ​យកចិត្តទុកដាក់​មើល​ថែ​ព្យាបាល​អ្នកជំងឺ​យ៉ាង​ញាប់ដៃ​ញាប់ជើង​ មិន​គិតពី​ការ​ហត់នឿយ​ឡើយ​រួមទាំង​ម្តាយ​របស់​លោក ​និង​រូបលោក​បាន​យ៉ាង​ល្អ​ណាស់​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម