Connect with us

ជីវិតកម្សាន្ដ

ទោះបី​ជួបវិបត្តិ​កូ​វីដ​ តែ​តារា​ប្រុស​-​ស្រី​៥​រូបនេះ​ មាន​លទ្ធភាព​ជិះ​រថយន្ត​ស៊េរី​ទំនើប​Jeep

បានផុស

នៅ

ថ្វីត្បិតតែ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយចំនួន​កំពុង​ព្រួយបារម្ភ​ចំពោះ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​ ដែល​ធ្វើឲ្យ​ចំណូល​ពួកគាត់​ត្រូវបាន​ធ្លាក់ចុះ​ ឬ​បាត់បង់​ខ្លះ​ក្តី តែ​ងាក​មក​ចាប់អារម្មណ៍​តារាប្រុស ​ស្រី​៥​រូបនេះ​បែរ​ជាសម្ញែ​ង​ភាព​ហ៊ឺហា​ដោយ​ចាយលុយ​ខ្ទង់​រាប់ម៉ឺន​ដុល្លារ ទិញ​រថយន្ត​ស៊េរី​ទំនើប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​អ្នកសិល្បៈ​ទាំង​៥​រូប​ដែលមាន​លទ្ធភាព​ទិញ​រថយន្ត​ស៊េ​រី​ទំនើប​ម៉ាក Jeep​តម្លៃ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​នោះ​រួមមាន​ ១.​តារា​សម្ដែង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​ទិញ​រថយន្ត​ម៉ាក​Jeep rangler​ស៊េរី​ឆ្នាំ​២០២០​ ពណ៌​លឿង​លាយ​ខ្មៅ កាលពីដើមឆ្នាំ​២០២១​នេះ​។ ២.​តារាចម្រៀង​ប្រុស​លោក កែវ វាសនា បាន​ទិញ​រថយន្ដម៉ាកJeep​ពណ៌​ប្រផេះ​ស៊េរី​ឆ្នាំ​២០២១​កាលពី​ខែមីនា​ឆ្នាំ​២០២១​។ ៣.​តារាចម្រៀង​វ័យក្មេង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ទ​ទួល​បាន​កាដូ​ពិសេស​ពី​ឪពុក​-​ម្តាយ​នៅ​ដើមឆ្នាំ​២០២១​នេះ​ គឺ​រថយន្ត​ម៉ាក​Jeep Robicon​ស៊េ​រី​ឆ្នាំ​២០២១​ពណ៌​ខ្មៅ ។​ ៤.​ពិធី​ការិនី ស៊ឹម សូលី​កា ក៏បាន​ទិញ​រថយន្ត​ម៉ាក Jeep​ប្រភេទ​ff road​ពណ៌​ក្រហម​ លាយ​ខ្មៅ​ មួយគ្រឿង​ជា​កាដូ​សម្រាប់​កូនស្រី​របស់ខ្លួន​ឈ្មោះ ស៊ឹម សូលី​ណា ផងដែរ​។​ ៥.​តារា​សម្ដែង​អ្នកនាង ឌី សូ​នី​តា កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១​នាង​នឹង​កូនស្រី​បាន​ថត​បង្អូតរាង​ជាមួយរថយន្ដ​Jeep ពណ៌​ខ្មៅ ១​គ្រឿង​ផងដែរ​។​

តាម​ការកត់សម្គាល់​អំឡុងពេល​វិបត្តិ​កូ​វីដ​នេះដែរ​ មិន​មែន​មានតែ​ប្រជាពលរដ្ឋ​នោះទេ​​ ដែល​បាត់បង់​ចំណូ​ល​នោះ គឺ​សិល្បករ​-​សិល្បការិនី​ខ្មែរ​មួយ​ចំ​នួន​ក៏​បាត់បង់​ចំណូល​ពី​អាជីព​សិល្ប​:​ខណ​:​កម្មវិធី​កម្សាន្ត ​ឬ​ឆាក​តន្ត្រី​ក៏ត្រូវ​បាន​ផ្អាកផង​នោះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម