Connect with us

ជីវិតកម្សាន្ដ

ឆ្លងកាត់​សុភមង្គល​គ្រួសារ ហង្ស ម៉ា​រី​នី ទម្លាយ​រឿងរ៉ាវ​ដែល​នារីៗ​គួរស្វែងយល់​

បានផុស

នៅ

​តារា​ស្រី​អ្នកនាង ហង្ស ម៉ា​រី​នី ខណ​:​ដែល​រសាត់​បាត់​ឆ្ងាយ​ពី​សិល្ប​:​មួយរយ​:​ក្រោយ​សាង​សុភមង្គល​គ្រួសារ​ជាមួយ​ស្វាមី​វ័យ​ប្រហែល​គ្នា​នោះ​ ឃើញ​ថា​ បច្ចុប្បន្ន​ចំណង​ស្នេហា​របស់​នាង​កាន់តែ​ផ្អែម ល្ហែម​ និង​មាន​ភាពរឹងមាំ​ង​។​

ដោយសារតែ​ហេតុផល​នេះហើយ​ទើប​សម្ព័ន្ធភាពស្នេហាទទួលបាន​ចំណងដៃ​កូន​ពីរ​របស់ ហង្ស ម៉ា​រី​នី កាន់តែ​ទទួលបាន​ការគាំទ្រ​ និង​សរសើរ​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​។​ ទោះបីជា​យ៉ាងណា ហង្ស ម៉ា​រី​នី ជារឿយៗ​នាង​តែង​ទម្លាយ​ពី​គន្លឹះ​មួយចំនួន​ស​ម្រាប់​ការស្វែងយល់​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារ​ដ៏​មាន​អត្ថន័យ​មួយ​ ដែលជា​ប្រយោជន៍​សម្រា​ប់ម​នុស្ស​ស្រី​ទូទៅ​ត្រូវបាន ហង្ស ម៉ា​រី​នី បង្ហាញ​ដូច្នេះ​ថា ​ចូរ​ជ្រើសរើស​មនុស្ស​ប្រុស​ដែល​ប្រាប់ថា​ ចាំ​បង​ទៅ​ទទួល​ ជាជាង​អ្នក​ប្រាប់ថា​ មករកបង​មក​។​ ចូរ​ជ្រើសរើស​មនុស្ស​ប្រុស​ដែល​ទោះបី​ឈ្លោះ​គ្នា​ខ្លាំង​ប៉ុណ្ណា ​ក៏​គេ​សុខចិត្ត​មក​លួង​យើង និង​នៅក្បែរ​យើង​ ច្រើន​ជាង​ទុក​ឲ្យ​យើង​ត្រូវ​នៅ​ម្នាក់​។​

ចូរ​ជ្រើសរើស​មនុស្ស​ប្រុស​ដែល​ប្រាប់ថា ​ចាំ​បង​ជួយ​ដោះស្រាយ ជាជាងអ្នក​ដែល​ធ្វើ​មិនដឹង​ហើយ​រង់ចាំ​ឲ្យ​យើង​រក​វិធី​ដោះស្រាយ​ខ្លួនឯង​។​ ចូរ​ជ្រើសរើស​មនុស្ស​ប្រុស​ដែល​តែង​និយាយ​អរគុណ និង​សួរ​យើង​ថា ​ហត់​ទេ​នៅពេលដែល​យើង​មើលថែ​គេ ​ជាជាង​អ្នក​ដែល​ហីៗ​ព្រោះ​គិតថា​ ទាំងអស់នោះ​គឺជា​តួនាទី​របស់​យើង​។​

ចូរ​ជ្រើសរើស​មនុស្ស​ប្រុស​ដែល​ឱប​យើង ឬ​នៅក្បែរ​យើង​ពេល​យើង​មាន​មានទុក្ខ ជាជាងអ្នក​ដែល​ចាំតែ​បន្ទោស​យើង​ថែម​។ ​ចុងក្រោយ​សូម​ជ្រើសរើស​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នកជា​ខ្លួន​អ្នក ​ហើយ​អ្នក​ក៏​ស្រលាញ់​គេ​ជា​ខ្លួនគេ ព្រោះ​មិន​ថា​ដោយសារ​ហេតុផល​អ្វី​ក្ដី​ស្រលាញ់​ គឺជា​ចម្លើយ​ដ៏​សំខាន់បំផុត ។​

តាមរយ​:​បទពិសោធន៍​ខាងលើនេះ ​អាចធ្វើ​ឲ្យ​អ្នកគាំទ្រ​ និង​ទស្សនិកជន​មួយចំនួន​ស្វែងយល់​កាន់​តែច្បាស់ ​អំពី​រឿងរ៉ាវ​ជីវិត ​ក៏ដូចជា​ការ​សាង​សុភមង្គល​គ្រួសារ​មួយ​ដែលមាន​សេចក្តីសុខ​បំផុត​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម