Connect with us

ជីវិតកម្សាន្ដ

ពិធី​ការិនី មាន ពេជ្រ​រីតា ត្រូវ​តុលាការ​សម្រេច​លើកលែង​ការចោទប្រកាន់​ករណី​បណ្តឹង​របស់​ឧកញ៉ា ហេង សៀ

បានផុស

នៅ

ភ្នំពេញ ​៖ ​ទីបំផុត​ពិធី​ការិនី​កញ្ញា មាន ពេជ្រ​រីតា ហៅ​យូ​ប៊ី ត្រូវ​បាន​តុលាការ​សម្រេច​លើកលែង​ការ​ចោទ ប្រកាន់​ហើយ​ជុំវិញ​ករណី​បណ្តឹង​របស់​ឧកញ៉ា ហេង សៀ។

បើ​យោង​តាម​ដីកា​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​០៧​ខែមិថុនា​ឆ្នាំ​២០២១​ដោយ​ក្នុងនោះ​តុលាការ​បានសម្រេច​ដូចខាងក្រោម​៖

១, លើកលែង​ការចោទប្រកាន់​លើ​ឈ្មោះ មាន ពេ ជ្រ​រីតា ហៅ យូ​ប៊ី អាយុ​២០​ឆ្នាំ​សញ្ជាតិ​ខ្មែរ​ដែល​មាន​អត្តសញ្ញាណ​ដូច​ខាង​លើ​ពី​បទ ​«​លួច​មាន​ស្ថាន ភាព​ទម្ងន់ទោស​ដោយសារ​ប្រព្រឹត្ត​អំពើ​ហិង្សា​»​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​១៣៨ កែង​ផ្លូវ​២៥៩ ស្ថិតនៅ​ក្រុ ម​២៨ ភូមិ​១០ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២, សម្រេច​លើ​វត្ថុ​ចាប់យក​ដូចខាងក្រោម​៖

២.១ ប្រគល់​នូវ​ទូរសព្ទ​១​គ្រឿង ម៉ាក iPhone 12 pro Max ពណ៌​ទឹកមាស បែក​អេក្រង់ (​មិន​ប្រ​ក្រតី​) ឱ្យទៅ​ម្ចាស់​ដើម​វិញ​ឈ្មោះ ហេង សៀ ដូច​មាន​ក្នុង​កំណត់ហេតុ​ទទួល​វត្ថុ​ចាប់យក​លេខ​៩០០​រ​វត ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១​របស់​សាលា​ដំ​បូ ង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

២.២ ប្រគល់​នូវ​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​iPhone Pro Max ពណ៌​ខ្មៅ​បែក​អេក្រង់​ឱ្យទៅ​ម្ចាស់​ដើម​វិញ​ឈ្មោះ មាន ពេជ្រ​រីតា។

២.៣ រឹបអូស​នូវ​កូនកាំបិត​ចុង​ស្រួច ដង​ខ្មៅ​ចំនួន ១​ដើម​ដូច​មាន​ក្នុង​កំណត់ហេតុ​ចុះ​ថ្ងៃទី​២០​ខែ​ឧស ភា​ឆ្នាំ​២០២១​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​និ ង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹក​ថា ​កញ្ញា មាន ពេជ្រ​រីតា កន្លងមក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​លួច​មាន​ស្ថានភាព​ទម្ងន់​ទោស​បន្ទាប់ពី​មានការ​ដាក់ពាក្យ​បណ្តឹង​ដោយ​លោក​ឧកញ៉ា​ហេង សៀ​ កាលពី​ថ្ងៃទី​១០​ខែឧសភា​ ឆ្នាំ​២០២១​។​ បន្ទាប់ពី​មានការ​ចោទប្រកាន់​នេះ​កាល នោះ​នាង​ត្រូវ​បាន​តុលាការ​បានសម្រេច​ឃុំខ្លួន​នាង​ជា​បណ្តោះអាសន្ន​។

​ជា​មួយគ្នា​នេះ​ដោយមាន​ការចូល​ខ្លួន​ការពារ​ក្តី​និង​ដាក់ពាក្យ​ស្នើ​ របស់​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ ជោ​ដឹកនាំ​ដោយ​លោក គី តិច កាលពី​ថ្ងៃទី​១៣​ខែ ឧសភា​ឆ្នាំ​២០២១​តុលាការ​បានសម្រេច​ដោះលែង កញ្ញា​មាន ពេជ្រ​រីតា​ ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ដោយ​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​មួយចំនួន​។​យ៉ាង​ណា​មិញ​ពេលនេះ​នាង​ក៏​ត្រូវ​តុលាការ​បា​នស​ម្រេច​លើកលែង​ការចោទប្រកាន់​ផងដែរ​បន្ទាប់​បើ​ការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម