ជប៉ុនរើស ព្រាប សុវត្ថិ តំណាងកម្ពុជា ចូលក្នុងកម្មវិធីមួយ ប្រជុំសុទ្ធកំពូលតារាអាស៊ាន​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ជប៉ុនរើស ព្រាប សុវត្ថិ តំណាងកម្ពុជា ចូលក្នុងកម្មវិធីមួយ ប្រជុំសុទ្ធកំពូលតារាអាស៊ាន​

បានផុស

នៅ

​លោក ព្រាប សុវត្ថិ តារាចម្រៀង Galaxy Navatra បានលេចមុខតំណាងឲ្យប្រទេសកម្ពុជា ចូលរួម កម្មវិធីមួយ ដែលផ្ដួចផ្ដើមគំនិត ដោយប្រទេសជប៉ុនហៅថា “ONLINE ASEAN-Japan Music Festival”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រកាសកម្មវិធីនេះ កាលពីថ្មីៗនេះ ដោយការអះអាងថា កម្មវិធីនឹងដំណើរឆាប់ៗ ដើម្បីផ្ដល់ពិសោធន៍ថ្មីមួយដល់ប្រជាជនកម្ពុជា អាចកម្សាន្តជាមួយ កម្មវិធីតន្ត្រីប្រមូលផ្ដុំដោយ កំពូលតារាចម្រៀងប្រទេសក្នុងតំបន់អាស៊ានជាច្រើន ដោយមិនចាំ បាច់ចេញពីផ្ទះនោះឡើយ ហើយនោះគឺ “​មហោស្រព​តន្ត្រី​ជប៉ុន​-​អាស៊ាន​តាម​អន​ឡាញ​”​។​

​កម្មវិធីនេះកើតឡើង ដើម្បីរឹតចំណងទាក់ទងរបស់ជប៉ុន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងបរិបថពិភពលោកគំរាមកំហែង​ ដោយសារកូ​វីដ-១៩​។

​ស្ថានទូតជប៉ុន នៅកម្ពុជា បានគូសបញ្ជាក់ថា “​តារាចម្រៀង​តំណាង​មកពី​បណ្តា​ប្រទេស​អាស៊ាន និង​ជប៉ុន​បាន​ចូលរួម​ក្នុង​មហោស្រព​តន្ត្រី​ជប៉ុន​-​អាស៊ាន​នេះ ក្នុងនោះ​តំណាង​ប្រទេស​កម្ពុជា គឺ​លោក ព្រាប សុវត្ថិ​ ដែល​ជា​តារាចម្រៀង​ម្នាក់​ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅ​កម្ពុជា​ ក៏​មាន​វត្តមាន​ផងដែរ​”​។

​ការចាក់ផ្សាយកម្មវិធីនេះ បានចាប់ផ្ដើមកាលពីថ្ងៃ​សៅរ៍ទី​៥ ខែ​មិថុនា ដល់​ថ្ងៃ​សុក្រ ទី​១១ ខែមិថុនា តាម​គេហទំព័រ​យូ​ធូប​ផ្លូវការរបស់កម្ពុជា​។ ក្រៅពីនេះ លោក លោកស្រី ក៏​អាច​ស្វែងរក​និង​រីករាយ​ទស្សនា​វីដេអូ​ពីមុនៗ​តាម​គេហទំព័រ​នេះ​ផង​ដែរ​។ នៅវីដេអូចម្រៀងប្រមូលផ្ដុំ ដោយ តារាចម្រៀងល្បីៗ ប្រចាំតំបន់អាស៊ាន លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងមួយបទក្នុង ផលិតកម្ម Galaxy Navatra ទៅចូលរួមជាមួយកម្មវិធី​។

តោះ​…​ទស្សនាវីដេអូខាងក្រោមនេះ​៖​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៩ នាទី មុន

រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣៩នាក់នៅក្នុងស្រុកចំនួន៧នៃខេត្តកំពង់ចាម

ព័ត៌មានខ្លីៗ៣២ នាទី មុន

លោក ឃួង ស្រេង៖ បើមិនចូលរួម ភូមិសាស្ត្រភ្នំពេញនឹងប្រែជាតំបន់លឿង លឿងទុំ និង ក្រហម​ជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

សម្លាប់​ប្រពន្ធ​ដាក់​ក្នុង​វ៉ាលីស៍​យក​ទៅ​ផ្លុង​ចោល​នៅ​ខេត្ត​ត្បូងឃ្មុំ នគរបាល​តាម​ចាប់​ខ្លួន​ដល់​ខេត្ត​បាត់​ដំបង

ព័ត៌មានជាតិ១ ម៉ោង មុន

ភូមិសាស្ត្រមួយចំនួននៅភ្នំពេញ អាចនឹងប្រែក្លាយជាតំបន់លឿង តំបន់លឿងទុំ និង តំបន់ក្រហម​ជាថ្មីទៀត​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

WHO ប្រកាសបញ្ចប់ជំងឺដ៏កាចសាហាវមួយនេះនៅប្រទេសហ្វីលីពីន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services