Connect with us

ជីវិតកម្សាន្ដ

ភរិយាអ្នកឧកញ៉ាល្បីឈ្មោះម្នាក់ បញ្ចេញភាពសិចស៊ីលើបណ្ដាញសង្គម ផ្ទុះការចាប់​អារម្មណ៍ពី​មហាជន

បានផុស

នៅ

​​ទស្សនិកជន ​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គ​ម​ជាច្រើន​កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង​បន្ទាប់ពី​រូប​ភាព​ដ៏​សិច​ស៊ី​យ៉ាង​កម្រ​របស់​ភរិយា​អ្នកឧកញ៉ា ហុង ពី​វ គឺ​លោកជំទាវ លី យ៉ាណា ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​។​

ជាក់ស្តែង​ថ្មីៗ​នេះ ​លោកជំទាវ លី យ៉ាណា បានធ្វើឲ្យ​អ្នកគាំទ្រ​ និង​ប្រើប្រាស់​បណ្ដាញ​សង្គម​Instagram​ មានការ​ភ្ញាក់ផ្អើល​គ្រប់គ្នា​ ក្រោយ​ប្រទះឃើញ​នូវ​រូបថត​ដ៏​សិច​ស៊ី​របស់លោក​ជំទាវ​ជិត១០​សន្លឹក​ត្រូវបាន​បង្ហាញឡើង​នៅលើ​បណ្ដាញ​ស​ង្គម​មួយ​នេះ​បង្ហាញ​ជា​សាធារណៈ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបថត​ទាំងនេះ​ គេ​ឃើញ​លោកជំទាវ លី យ៉ាណា ស្ថិតក្នុង​សម្លៀកបំពាក់​ឈុត​ប៊ី​គី​នី ​ពណ៌ ខ្មៅ​ លេងខ្លួន​សិច​ស៊ី​យ៉ាង​ស្រស់ស្អាត​មិន​ចាញ់​តារា​ស្រី​ខ្មែរ​ឯទៀត​ឡើយ​។ ​ក្នុងនោះ​ក៏មាន​ការសរ​សើរ​ថា ​លោកជំទាវ​ពិតជា​មាន​រាង​ស្រ​ឡូ​ន ​និង​ស្រស់ស្អាត​ខ្លាំង​ផងដែរ​។​

គេ​កត់សម្គាល់​ឃើញថា​ នេះ​ពុំមែន​ទើប​លើក​ទី​១នោះទេ ​ដែល​ភរិយា​អ្នកឧកញ៉ា ហុង ពី​វ គឺ​លោក ជំទាវ លី យ៉ាណា បង្ហាញ​ការ​ស្លៀកពាក់​សិច​ស៊ី​បែបនេះ ​ខណៈកន្លងមក​លោកជំទាវ​ក៏បាន​បង្ហោះ​រូប​ភាពជា​បន្តបន្ទាប់​គ្រាន់តែ​មុនៗ​មិនសូវ​សិច​ស៊ី​ខ្លាំង​ដូច​ម្តងនេះ៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម