តារា​ប្រុស ស៊ីណា វ៉ាត់ត្រា ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើលបន្ទាប់ពី​ស្ងប់ស្ងាត់​ពីសិល្បៈមួយរយៈ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តារា​ប្រុស ស៊ីណា វ៉ាត់ត្រា ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើលបន្ទាប់ពី​ស្ងប់ស្ងាត់​ពីសិល្បៈមួយរយៈ​

បានផុស

នៅ

តារា​សម្តែង​ប្រុស​លោក​ ស៊ីណា វ៉ាត់​ត្រា កន្ល​ង​មក​ត្រូវបាន​មហាជន​ និង​អ្នកគាំទ្រ​ស្គាល់​គ្រប់គ្នា​តាម​រយ​:​ការសម្តែង​ភាពយន្ត​ និង​ការថត​MV​មួយ​ចំនួន​។​ ប៉ុន្តែ​ក្រោយមក​លោក​ក៏​ស្ងប់ស្ងាត់​មួយរយ​:​ក្រោយ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាត់​វត្តមាន​មួយរយ​:​នេះ ​ត្រូវបាន​ទស្សនិកជន​យល់ថា ​តារា​ប្រុស​រូបនេះ​ទំនង​លាឈប់​ពី​សិល្ប​: ទៅហើយ​បន្ទាប់ពី​មាន​ដំណឹង​ថា​ លោក​ឈោង​ចាប់​អាជីព​ថ្មី​លើ​វិស័យ​អចលនទ្រព្យ ​តែ​ការពិត​ត្រូវ​បាន​លោក​បញ្ជាក់ថា​ នៅតែ​បន្តដំណើរ​លើ​អាជីព​សិល្ប​:ដដែល​។​

ដោយឡែក​ថ្មីៗ​នេះ ​ក៏​ស្រាប់​តែមាន​មហាជន​ភ្ញាក់ផ្អើល​ ក្រោយ​ឃើញ​បែកធ្លាយ​រូបភាព​មួយ​សន្លឹក​នៅលើ​ខ្លួន​លោក ​ស៊ីណា វ៉ា​ត់​ត្រា ​មាន​ប្រលាក់​ឈាម​ហូរ​ស្រោច​ពេញ​ក្បាល​ដោយ​នឹក​ស្មាន់តែ​លោកមាន​គ្រោះថ្នាក់​អ្វី​?​។​ ប៉ុន្តែ​ដោយ​ក្លាចមានការ​ភ័ន្តច្រឡំ​ភ្លាមៗ​នោះ​ លោក​បាន​បញ្ជាក់ថា ​លោក​គ្មាន​គ្រោះថ្នាក់​អី​ទេ ​ពោលគឺ​ជាការ​សម្តែង​រឿង​ប៉ុណ្ណោះ​។​

លោក​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថ្ងៃទី​១៧ ​ខែមិថុនា​ នេះ​ថា កាលពី​ម្សិលមិញ​លោក​បាន​ថត​ភាពយន្ដ​ដំបូង​ក្នុង​អាជីព​សិល្ប​:​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​មួយ​ ខណ​:​រឿង​នេះ​គេ​តម្រូវ​ឲ្យ​លោក​ដើរតួ​ជាមនុស្ស​វិកល​ចរិក ដោយសារ​បញ្ហា​ទំនាក់​គ្រួសារ​(​ប្តី​-​ប្រពន្ធ​)​ដែលមាន​ប្រ​ភព​ផិតក្បត់​។​

តារា​ប្រុស​រូបនេះ​បន្ថែមថា ​រឿងនេះ​គឺ​ផលិតឡើង​ដើម្បី​សំដៅលើ​ការអប់រំ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ និង​រម្លឹក​ដល់​ស្មារតី​កូនៗ​ត្រូវមាន​ភាព​កតញ្ញូ​ដឹង​គុណ​ចំពោះ​ឪពុកម្តាយ​ និង​ក្រុមគ្រួសារ​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៦០ នាទី មុន

ថ្ងៃ​ចុងក្រោយ នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ មាន​គណបក្ស​នយោបាយ​ចំនួន​១ បានធ្វើ​សកម្មភាព​

ព័ត៌មានខ្លីៗ១ ម៉ោង មុន

មកដឹងតម្លៃស្រូវសើមនៅវាលស្រែ គិតត្រឹមថ្ងៃទី២៣ កក្កដា នេះ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ អញ្ជើញ​ទទួល​ជំនួយ​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ដែល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

កូវីដ-១៩២ ម៉ោង មុន

អាជ្ញាធរ​រាជធានី​សម្រេច​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ជា​បណ្តោះ​អាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី ណែនាំ​ដល់ ម្ចាស់​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រឹត​បន្តឹង​ការ អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services