Connect with us

ជីវិតកម្សាន្ដ

អ្នកនិពន្ធ ម៉ីសន សុធារី ចេញមុខបកស្រាយរឿងដែលគេថា ភិន សុដាលីស ជាតួស្រីឆ្នើម​សម្រាប់គាត់

បានផុស

នៅ

កាលពីពេលថ្មីៗនេះ ទាំងមិត្តអ្នកអាននិង​បណ្ដា​ផេកផ្សេងៗ បានចុះផ្សាយនិង​ជជែក​វែកញែក​ពី​តួអង្គ​ស្រី​ដែល​ជា​កូនស្រី​ម្ចាស់​ផលិតកម្ម មហាហង្ស អ្នកនាង ភិន សុដាលីស ថាជា​តួ​ស្រី​ឆ្នើម​របស់​អ្នកនិពន្ធ ម៉ីសន សុធារី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈខេបសិន​វែង​អន្លាយ​ អ្នកនិពន្ធបានបកស្រាយដូចខាងក្រោម ៖

មានគ្នាយើងខ្លះ ខលមកនិយាយលេង ខ្លះបន្លំមែន ថាហេតុអីខ្ញុំឆ្លើយបែបនេះ មិនខ្លាចអ្នកផ្សេងអន់ចិត្ត😇ជាងមួយសប្តាហ៍ហើយ តវ៉ា​មិនឈប់!

ពន្យល់៖

អត់ខ្លាច អ្នកណាអត់សប្បាយចិត្តព្រោះមិនឆ្លើយដើម្បី​ឲ្យ​អ្នកណាសប្បាយចិត្ត😁​ចម្លើយពីបេះដូង គ្មានថ្នូរនឹងអ្វីគ្មានចង់បានអ្វីជាទម្លាប់របស់ខ្ញុំ!

អត់មានទាក់ទងអ្វីនិង ភិន សុដាលីស ឬតួផ្សេងៗ សូម្បី នរា ឬសុធា ហ្វេនសុទ្ធសាធ មិនដែលសូម្បីធ្វើការជាមួយ

អ្នកទាំងអស់ មិនដែលសូម្បីប៉ាវកាហ្វេខ្ញុំមួយកែវ មានតែខ្ញុំប៉ាវវិញ បើត្រូវជួបគ្នា

ខ្ញុំមិនទម្លាប់រើសឆ្លើយ យកតែមនុស្ស ដែលមកល្អជាមួយខ្ញុំ ស្គាល់ខ្ញុំ។ គេសួរ​ទេពកោសល្យ ខ្ញុំឆ្លើយ​ទេពកោសល្យ គេសួរសម្រស់ ខ្ញុំនឹងឆ្លើយបែបសម្រស់ បើថ្ងៃណាមួយគេសួរថា អ្នកណា​គ្នា​ខ្ញុំ ហ្នឹង ចម្លើយផ្សេង😁

សូម​រៀន​មើលអ្វីៗ ដោយ មិន​ប្រើ​មនោសញ្ចេតនា! សូម​កុំ​ទុក​គ្នា​ឯង​គ្នា​គេ​នៅ​ក្នុង​ការ​វិនិច្ឆ័យ! សូម​ជួយ​ថ្នាល​សិល្បៈ​ខ្មែរ​តែ​ប៉ុណ្ណឹង​សិន​ក៏​បាន!

ដោយឡែកក្រោយពេលអ្នកនិពន្ធ ម៉ីសន សុធារី​ បានបកស្រាយតាមរយៈផេករួចមក ក៏មានបណ្ដាហ្វេននិងមិត្តអ្នកអានជាច្រើនបានបញ្ចេញមតិគាំទ្រនៃការលើកឡើងរបស់លោកស្រីផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទីបំផុតហ្វេនៗអាចអានប្រលោមលោកស្នេហាកក់ក្តៅបំផុតមួយហ្វ្រីហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម