Connect with us

ជីវិតកម្សាន្ដ

អ៉ីវ៉ា ឆ្លើយ​តបទៅកាន់អ្នក​រិះគន់​ថា​ ធ្លាក់ខ្លួន​លក់​បុកល្ហុង​

បានផុស

នៅ

​តារាចម្រៀង​កញ្ញា ឃី​ន ស្រីនាថ ហៅ អ៉ីវ៉ា បាន​ចេញមុខ​ឆ្លើយតប​ភ្លាមៗ​បន្ទាប់ពី​មានការ​រិះ​គន់​ថា​មកពី​នាង​ធ្លាក់កូដ​ទើប​ប្រែ​មក​ស្រ​វ៉ា​ចាប់​អា​ជីព​បុកល្ហុង​ប្រកូក​ប្រកាស​នៅលើ​បណ្តាញ​សង្គម​។​

ឆ្លើយតប​នឹង​ការលើកឡើង​នេះ​ សាមីខ្លួន​កញ្ញា អ៊ី​វ៉ា បាន​បញ្ជាក់ថា ​ជាការ​ពិត​ គឺមានគេ​និយាយ​ថា​ ផុសលក់​បុកល្ហុង​ដដែលៗ​រាល់ថ្ងៃ​អត់​ខ្មាស់​គេ​ទេ​?​ ខ្លះទៀត​និយាយថា ​ធ្លាក់ខ្លួន​ហើយ​មើលទៅ​បាន​មក​លក់​បែប​ហ្នឹង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ចម្លើយ​ត្រូវបាន អ៊ី​វ៉ា ប្រាប់​ឲ្យ​ដឹង​តាម​សារ​ហ្វេ​សប៊ុ​កដោយ​លើក​ហេតុផល​ពីរ​ដូច្នេះ​ថា «ចា៎ ការរក​ស៊ីអត់​មាន​អី្វ​ត្រូវ​ខ្មាសគេ​ផង ឲ្យតែ​សច្ចៈ​ទៀងត្រង់ ហើយ​ផុស​រាល់ថ្ងៃ​ហ្នឹង​ដោយសារតែ​ធ្វើ​ហាង​ហើយ​តែ​បើក​លក់​មិនទាន់​កើត​ ព្រោះ​កូ​វីដ​មិនទាន់​ស្ងាត់ ​ក៏​នៅតែ​បន្ត​ផុស​លក់​ដោយ​ការ​វេច​ខ្ចប់ បើ​មិនឲ្យ​ខ្ញុំ​ផុស​មិច​មាន​អ្នក​ដឹងថា​ ខ្ញុំ​លក់​ទៅ​?​ សមយ័​នេះ​សម័​យ​អន​ឡាយ​ណា​ចា៎​»។​

ចម្លើយ​ទី​២,​មិនមែន​ទាល់តែ​លក់​ពេជ្រ​ លក់​ឡាន​ ឬ​លក់​របស់​ថ្លៃៗ​ទើប​ឡូយ ​មិន​ធ្លាក់ខ្លួន​ធ្លាក់កូដ​នោះទេ ខ្ញុំ​រក​តាម​សមត្ថភាព​ខ្ញុំ មុខរបរ​អី្វ​ក៏មាន​តម្លៃ​ដែរ​ឲ្យតែ​ត្រឹមត្រូវ មិន​បោកប្រាស់​គេ យើង​សាក​ក្រឡេ​ក​មើលទៅ​អ្នកមានៗ​ផង ​គេ​មាន​ហើយ​គេ​នៅតែ​ខំ​ចុះបើ​ខ្ញុំ​មិនមាន​ផង​មិនឲ្យខ្ញុំ​ខំ​យ៉ាង​ម៉ិច​ទៅ ?​បាន​លុយ​ណា​ចាយ​?​។​

ជាមួយគ្នានេះ​ នាង​បានបញ្ជាក់​បន្ថែម​ដែរ​ថា ស​ម្រាប់​អាជីព​ច្រៀង​ក៏​នៅតែ​ច្រៀង រក​ស៊ី​ក៏​រក​ស៊ី ធ្វើ​ការងារ​ក៏​ធ្វើ អា​ធំ​ផ្គុំ​ដោយ​អាតូច​ណា​។​ ណ្ហើយ​ខ្ជិល​រៀបរាប់​ច្រើន​ចម្លើយ​មានតែ​ប៉ុណ្ណឹង​ទេ​ណា​បង ហើយ​ផ្ញើជូន​ខាង​អ្នក​ដែល​ពូកែ​រអេចរអូច​ផង​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម