Connect with us

ជីវិតកម្សាន្ដ

សុខ ពិសី កំពុងជោគជ័យលើ​មុខ​ជំនួញ​ថ្មី​ ទោះបី​ជួប​វិបត្តិកូ​វីដ​

បានផុស

នៅ

ថ្វីត្បិត​បច្ចុប្បន្នកំពុង​ជួប​បញ្ហា​នៃ​វិបត្តិ​កូ​វីដ​-១៩ ​ដែល​ធ្វើ​ឲ្យ​អ្នកសិល្ប​:​មួយចំនួន​ត្រូវ​ផ្អាក ឬ​ពន្យា​ពេល​យ៉ាងណាក្តី ​តែ​សម្រាប់​តារាចម្រៀង​សំឡេង​ផ្អែម​កញ្ញា សុខ ពិសី នៅតែ​រក្សាបាន​ទីផ្សា​គាំទ្រ​ខ្ពស់​ដដែល​។​

ទន្ទឹមគ្នានេះ ​បើតាម​ការ​បង្ហើប​បច្ចុប្បន្ន​តារាចម្រៀង សុខ ពិសី បន្ទាប់ពី​ចំណាយ​ដើមទុន​រាប់ម៉ឺន​ដុល្លារ​ក្នុង​ការបើក​ដំណើរ​ការលក់​តែ​គុជ​ដ៏​ល្បី​មាន​ឈ្មោះថា “Tealive Cambodia 310”​គឺមាន​អតិថិជន​ជាច្រើន​គាំទ្រ​មុខរបរ​ថ្មី​របស់​នាង​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​សង្កេតឃើញ​ក្រៅ​តែ​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​គ្រប់​វ័យ​ គឺមាន​អ្នកសិល្ប​:​ល្បីៗ​មួយចំនួន​បាន​បង្ហាញ​ការគាំទ្រ​ដោយបាន​នាំគ្នា​ភ្លក់​រស់ជាតិតែ​គុជ​ទឹក​ដោះ​គោ​របស់​កញ្ញា សុខ ពិសី ផងដែរ​។​ទាំងនេះ​ទើប​ធ្វើ​ឲ្យ​មុខរបរ​មួយ​នេះ​កាន់តែ​ដំណើរការ​ជោគជ័យ​និង​បោះ​ជំ​ហ៊ាន​ខ្លាំង​លើ​ទីផ្សា​សព្វថ្ងៃ​។​

ដោយឡែក​កំពូល​តារាចម្រៀង​កញ្ញា​សុខ ពិសី បាន​ឲ្យ​ដឹងថា ហាង​តែ​គុជ​ដែលជា​មុខរបរ​ថ្មី​នេះ​ គឺ​ចាប់​បើក​ដំណើរការ​ពីថ្ងៃ​ទី​០១​ ខែមេសា ​ឆ្នាំ​២០២១ នេះហើយ​ ដែល​គិត​មកទល់ពេលនេះ​មាន​រយ​:​ពេល​ឈរលើ​ទីផ្សារ​ប្រមាណ​ជាង​២​ខែ​មកហើយ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម