Connect with us

ជីវិតកម្សាន្ដ

យ៉ែម សំអូន ត្អូញត្អែរ​នឹក​កូនក្រមុំដែលរស់នៅ​ឃ្លាត​ឆ្ងាយគ្នា​យូរ​ឆ្នាំ​

បានផុស

នៅ

ចំណង​សេហ៍លោក យ៉ែម សំ​អូន និង​អ​តីត​ភរិយា​អ្នកនាង យ៉ាន លីន​ដា ​បាន​បែក​គ្នាច្រើន​ឆ្នាំមក​ហើយ​​ខណៈដែល​បច្ចុប្បន្ន​លោក យ៉ែម សំ​អូន កំពុង​រស់នៅ​ជាមួយ​អាជីព​ការងារ​សិល្បៈ​ស្រុក​ខ្មែរ​ចំណែកឯ​អតីត​ភ​រិ​យា​ក៏​កំពុង​រស់​នៅឯ​ក្រៅប្រទេស​ជាមួយ​កូនស្រី​ជាទី​ស្រលាញ់​របស់ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ​ក្តី​នឹករលឹក​ចំពោះ​កូនស្រី​ លោក ​យ៉ែម សំ​អូន មុននេះ​បន្តិច​បាន​ផ្ញើ​ពំនោល​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តាមរយៈ​ការរៀបរាប់​ពី​ក្ដីបារម្ភ​ក្នុងនាម​ជា​ឪពុក​ចំពោះ​កូនស្រី​ជាទី​ស្រលាញ់​ដែល​កំ​ពុង​រស់នៅ​ឯនាយសមុទ្រ​រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​បានបង្ហាញ​ការ​អាណិត​ដល់​តារា​ប្រុស​រូបនេះ​ ដែល​បាន​ឃ្លាតឆ្ងាយ​ទ្រូង​ពី​កូនស្រី​។​

ភ្ជាប់​នឹង​រូបថត​អនុស្សាវរីយ៍​ជាមួយ​កូនស្រី​វ័យ​ជំ​ទង់ ​លោក យ៉ែម សំ​អូន បាន​បរិយាយ​សារថា​ “​នឹក កូនក្រមុំ ប៉ា​ប៉ា​ណាស់​ កែវភ្នែក​ទាំង​គូរបស់​ប៉ា​ប៉ា​ ជូនពរ​កូន​ឲ្យមាន​សុខភាព​ល្អ​ និង​មាន​ភាពជោគ​ជ័យ​នៅក្នុង​ជីវិត​ណា​កូន​ណា​Veronic a Yem”​។​

ជាមួយនឹង​ខ្លឹមសារ​រៀបរាប់​របស់​តារា​ប្រុស​ពោះ​ម៉ាយ​លោក យ៉ែម សំ​អូន នេះ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​សរសើរ​ទឹកចិត្ត​ក្នុងនាម​ឪពុក ​ដែល​ស្រលាញ់​ហើយ​នឹករ​លឹក​បារម្ភ​ចំពោះ​សុខទុក្ខ​កូនស្រី​ដែល​កំពុង​ឃ្លាត​ឆ្ងាយ​ពី​ទ្រូង​។ ​មិនតែប៉ុណ្ណោះ​លោក យ៉ែម សំ​អូន កន្លងមក​ក៏បាន​បង្ហាញ​រូបភាព​ស្ដែង​អំពី​កាតព្វកិច្ច​ជា​ឪពុក​ដ៏​ល្អ​មកលើ​កូនស្រី​សំណព្វ យ៉ែម វិ​រូ​នី​ខា​ ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម