Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ បង្ហាញ​តម្រុយ​គូជីវិត ​ដឹក​ដៃ​នារី​វ័យក្មេង​ម្នាក់​ទៅ​បោះតង់​តំបន់​ទឹកធ្លាក់​​

បានផុស

នៅ

មហាជន​និង​អ្នកគាំទ្រ​កំពុងមាន​ការចាប់អារម្មណ៍​គ្រប់គ្នា​ បន្ទាប់ពី​ឃើញ​តារា​ប្រុស​លោក ក​រុណា ពេជ្រ បញ្ចេញ​រូបភាព​ផ្អែមល្ហែម​ជាមួយ​នារី​វ័យក្មេង​ស្រស់​ស្អា​ត់ម្នាក់​រួម​ដំណើរ​កម្សាន្ត​ទៅ​បោះតង់​នៅ​តំបន់​ទឹកធ្លាក់​ជ្រាវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​នៃ​ការបង្ហាញ​ភាព​ផ្អែមល្ហែម​រវាង​លោក ករុណា ពេជ្រ ជាមួយ​នារី​វ័យក្មេង​ស្រស់ស្អាត​ដែល​រួម​ដំណើរ​ទៅ​បោះតង់​នៅ​តំបន់​ទឹកធ្លាក់​ជ្រាវ​នេះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មួយចំនួន​យល់ថា​ជាការ​សាង​សម្ព័ន្ធភាព​ស្នេហារបស់លោក​ ករុណា ពេជ្រ ខណ​:កន្លងមក​លោក​មិន​ធ្លាប់​បង្ហាញមុខ​នារី​ណា​ម្នាក់​ឡើយ​។​

ខ្លឹមសារ​អមដោយ​រូបភាព​ផ្អែមល្ហែម​នេះ​ លោក ករុណា ពេជ្រ បាន​លើកឡើងថា “​បង្អែម​ជីវិត​ តើ​១០ ឆ្នាំមាន​ប៉ុន្មាន​ដង​?​ ស្រូបខ្យល់​បរិសុទ្ធ​ពេលព្រឹក​ព្រលឹម​ ញាំ​ទឹក​ក្តៅៗ​។​ បើ​ចង់​ស្រស់ស្រាយ​ដូច​ខ្ញុំ​ កុំ​ភ្លេច​ទឹកធ្លាក់​ជ្រាវ​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ ជិតបង្កើយ​មន្ត​ស្នេហ៍​កំពង់ស្ពឺ​”​។​

ជុំវិញ​ដំណឹង​នេះ ​តារាចម្រៀង​លោក ករុណា ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ កម្ពុជាថ្មី​ មិនទាន់​អាច​ស្វែងរក​ការសួរនាំ​ដើម្បី​ស្រាយ​មន្ទិល​មហាជន​ចំពោះ​ព័ត៌មាន​ខាងលើនេះ​បាន​នៅឡើយ​ទេ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម