Connect with us

ជីវិតកម្សាន្ដ

យឿន ពិសី ស្ងប់ចិត្ត​ក្រោយ​បុរស​ម្នាក់​ទទួល​កំហុស​និង​ធ្វើ​កិច្ចសន្យា​

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀង យឿន ពិសី ហាក់​ជួប​នូវ​បញ្ហា​មិន​សប្បាយចិត្ត​ផ្ទួនៗ​គ្នា​តែម្តង ​នា​ក្នុង​អំឡុង​ខែ​នេះ​ ខណៈ​ដែល​រឿង​មុន​ទើប​ដោះស្រាយ​ចប់​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​ក៏​ស្រាប់​កើតមាន​រឿង​ថ្មី​មកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់​ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ យឿន ពិសី ទើប​ជួប​បញ្ហា​ស្មុគស្មាញ​មួយទៀត​ដោយ​ត្រូវ​បាន​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ផ្ញើ​សារ​រិះគន់​និង​ថែមទាំង​ប្រើ​ពាក្យ​ជេរប្រមាថ​ធ្ងន់ធ្ងរ​ខ្លាំង​រហូត​ធ្វើ​ឲ្យ យឿន ពិសី កើតក្តី​ខឹង​និង​ក្តៅ​ស្លឹកត្រចៀក​ក៏​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​សមត្ថកិច្ច​ខេត្តបាត់ដំបង​ដើម្បី​ព្រមាន​ផងដែរ​។

បន្ទាប់ពី​កើតមាន​ករណីនេះ​ឡើង​ភ្លាមៗ​នោះ យឿ ន ពិសី ក៏បាន​ចេញដំណើរ​ទៅដល់​ទឹកដី​ខេត្ត​បាត់ ដំបង​ដើម្បី​ដោះស្រាយ​រឿង​នេះ​ហើយ​ជា​លទ្ធផល​គឺ​បុរស​រូប​នោះ​បាន​យល់ព្រម​ទទួលស្គាល់​កំហុស​និង​បានធ្វើ​កិច្ចសន្យា​នៅ​ខាង​មុខ​សមត្ថកិច្ច​ទៀត​ផង​។

តារាចម្រៀង យឿន ពិសី បាន​ឲ្យ​ដឹង​ថា ​ខ្លួន​ពិតជា​បាន​ឡើង​ទៅ​ដ​លើ​ខេត្តបាត់ដំបង​ផ្ទាល់​ដើម្បី​ដោះ ស្រាយ​នូវ​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​លោកពូ​ម្នាក់​ដែល​បាន​ជេរប្រមាថ​លោក​នៅ​ប៉ុន្មាន​ថ្ងៃមុន។ លោ​កថា​គាត់​បាន​ចូលខ្លួន​មក​សុំ​ទោស​នឹង​ព្រម​ទ ទួល​កំហុស​របស់គាត់​ដែល​បាន​ប្រព្រឹត្ត​ខុស​មក​លើ​រូបលោក​ហើយ​។

​យឿន ពិសី បន្ថែម​ថា ​ដោយមាន​ការ​សុំ​ទោស​និង​ទ ទួល​ខុស​លោក​ក៏​មិន​ប្រកាន់ទោស​អូស​ដំណើរ​គាត់​បន្ត​ទៅ​ទៀត​ដែរ​គឺ​មានតែ​កា​យោគយល់​អធ្យាស្រ័យ​ជាពិសេស​លោក​ក៏​មិន​ប្ដឹងផ្ដល់​អ្វី​ឲ្យ​វែងឆ្ងាយ​ត ទៅទៀត​ទេ​។​ លោក​សង្ឃឹមថា​ទៅ​ថ្ងៃមុខ​ទៀត​ទង្វើ​ទាំងអស់​នេះ​នឹង​មិន​មាន​តទៅទៀត​ទេ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម