សួស វី​ហ្សា បាត់បង់ភាពក្លាហានក្នុងការទទួលការងារដោយសារកូវីដ​​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

សួស វី​ហ្សា បាត់បង់ភាពក្លាហានក្នុងការទទួលការងារដោយសារកូវីដ​​

បានផុស

នៅ

តារាចម្រៀង សួស វី​ហ្សា ទស្សនិកជន​បាន​ដឹង​ហើយ​ថា​ ថ្មីៗ​កន្លងទៅ​នាង​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ប៉ុន្តែ​ក្រោយពេល​ទទួលបាន​ការព្យាបាល​ នាង​ក៏បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ​បញ្ហា​នេះហើយ​ទើប​មួយរយ​:​នេះ​អ្នកនាង សួស វី​ហ្សា ហាក់​មាន​ភាព​ស្ងាប់​ស្ងាត់​ពី​ការ​ងារ​សិល្បៈ​ ពោលគឺ​មិនសូវ​ឃើញ​តារា​ស្រី​រូបនេះ​ឡើង​ឆាក​តន្ត្រី​ ឬ​ច្រៀង​តាម​កម្មវិធី​នានា​ដូច​គ្រា​មុនៗ​ឡើយ​។ ​ចំពោះ​ហេតុផល​នេះហើយ​ ទើប​នាង​បញ្ជាក់​ច្បាស់ៗ​ពី​អារម្មណ៍​ដែល​ធ្លាប់​ឆ្លងកាត់​។​

តារា​ស្រី​អ្នកនាង សួស វី​ហ្សា បាន​សរសេ​រៀបរាប់ថា នាងទើបតែ​ជួប​អារម្មណ៍​បែកបាក់​ បាត់បង់​ព្រាត់ប្រាស់​ ភ័យខ្លាច​ តក់ស្លុត​មិនទាន់​បាត់​នៅឡើយ​ទេ ​ដោយសារ​ជំងឺ​(COVID-19)​ហេតុនេះ​ទើប​នាង​គ្មាន​ភាពក្លាហាន​ក្នុង​ការទទួល​ការងារ​នៅឡើយ​ទេ​ នាង​ក៏​សូម​ថ្លែង​អរគុណ​ដល់​ថ្នាក់ដឹកនាំ​របស់​នាង​​(​អគ្គ​នាយក​ក្រុមហ៊ុន​ហង្ស​មាស​)​។​

នាង​បន្ថែមទៀតថា ​សូម​អរគុណ​ដល់​បងៗ​ និង​បណ្តា​រ​ស្ថានីយ៍ទូរទស្សន៍​នានា​ និង​ក្រុមហ៊ុន​តូចធំ​ទាំងអស់​ដែល​គាត់​សុខចិត្ត​រង់ចាំ​ការវិលត្រឡប់​របស់នាងដោយ​ក្តី​គោរព​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៧ នាទី មុន

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

នយោបាយ៤០ នាទី មុន

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

ព័ត៌មានជាតិ៤៤ នាទី មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ៥៣ នាទី មុន

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ ២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services