Connect with us

ជីវិតកម្សាន្ដ

វិបត្តិ​កូ​វីដ ធ្វើឲ្យតារាចម្រៀងម្នាក់ទម្លាក់​ការងារ​សិល្បៈចាប់​ជំនួញ​ថ្មី​លើ​វិស័យ​អចលនទ្រព្យ​

បានផុស

នៅ

តារាចម្រៀង​ប្រុស​លោក ថុល លី​ណា ដែល​ជា​អតីត​បេក្ខភាព​កម្មវិធី​Cambodian Idol​និង X Factor Cambodian​ ខណ​:​ដែល​អាជីព​សិល្ប​:​ហាក់​មានការ​ស្ងប់ស្ងាត់​មួយអន្លើរ​នោះ​ លោក​ក៏បាន​ផ្តើម​ចាប់​មុខ​ជំនួញ​ថ្មី​។​

ចំពោះមុខ​ជំនួញ​ថ្មី​បន្ថែម​លើ​អាជីព​សិល្ប​:​បច្ចុប្បន្ន​ពី​សំណាក់​តារាចម្រៀង ថុល លី​ណា នាពេលនេះ ​គឺ​លើ​វិស័យ​អចលនទ្រព្យ​ ខណ​:​ដែល​លោក​បញ្ជាក់ថា ​នេះ​ជាការ​ចាប់ផ្តើម​ការងារ​ថ្មី​ឡើងវិញ​ក្រោយ​ការងារ​សិល្ប​:​ស្ងប់ស្ងាត់​មួយរយ​:​ព្រោះតែ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថុល លី​ណា ​បាន​បន្ថែមថា​ សម្រាប់​អា​ជីពសិល្ប​:​ គឺ​លោក​មិនមាន​បំណង​បោះបង់ ​ឬ​ឈប់​នោះទេ​បើទោះបី​ការងារ​ថ្មី​ទទួលបាន​ជោគជ័យ​យ៉ាងណា​នោះ​។​ លោ​កថា ​មូល​ហេតុដែល​ស្ងប់ស្ងាត់​បាត់​មុខ​សិល្ប​:​មួយរយ​:​កន្លងមក​ ក៏​ព្រោះតែ​បញ្ហា​នៃ​វិបត្តិ​កូ​វីដ​-១៩​។​

គេ​ចាំបាន​ថា​ លោក ថុល លី​ណា ថ្វី​ត្បិត​មិន​ជោគ​ជ័យ​សម្រាប់​ការប្រឡង​កម្មវិធី​ទាំង​ពីរលើក​ខាងលើនេះ​ក្តី​តែ​តារា​រូបនេះ​បាន​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​អ្នក​ច​ម្រៀង​ដែល​ទទួលបាន​ការគាំទ្រ និង​ពេញនិយម​ចំពោះ​យុវវ័យ​តាមរយៈ​ការផលិត​ចេញ​បទ​ចម្រៀង​នៅលើ​បណ្តាញ​សង្គម​ និង​ធ្វើ​Original Song ជាដើម​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម