Connect with us

ជីវិតកម្សាន្ដ

តារាខ្មែរ៣រូបគាំទ្រឱ្យម្ចាស់បានចិញ្ចឹមសត្វតោវិញ

បានផុស

នៅ

ភ្នំពេញ៖ បើតាមការសង្កេតឃើញព័ត៌មាននៃសត្វតោឈ្មោលមួយក្បាលដែលត្រូវបានអាជ្ញាធររឹបអូសពីម្ចាស់ជាជនជាតិចិនចិញ្ចឹមខុសច្បាប់កាលពីប៉ុន្មានថ្ងៃមុននេះបានក្លាយជាប្រធានបទក្តៅ និងល្បីរន្ធឺនៅលើបណ្ដាញសង្គម។

ទន្ទឹមគ្នានោះក៏មានការបញ្ចេញមតិជាច្រើនជុំវិញរឿងរ៉ាវមួយនេះ ខណៈមហាជនមួយចំនួនធំក៏បានទទូចសុំឱ្យអាជ្ញាធរ​យោគយល់ជុំវិញបញ្ហានេះ ដោយព្រមប្រគល់ឱ្យសត្វតោនេះត្រលប់ទៅម្ចាស់ដើម បន្ទាប់យកទៅដាក់សួនសត្វភ្នំតាម៉ៅអស់រយៈពេល៣ថ្ងៃមកនេះ។

ដោយឡែកមិនខុសគ្នាពីមហាជននោះទេ គេក៏ឃើញមានអ្នកសិល្ប:ប្រុស-ស្រី៣រូបបានបញ្ចេញមតិដោយគាំទ្រឱ្យម្ចាស់បានចិញ្ចឹមសត្វតោវិញផងដែរ។ ចំពោះតារាល្បីៗទាំង៣រូបនោះរួមមាន៖​

១. តារាចម្រៀងសម្លេងផ្អែម សុខ ពិសី បានលើកឡើងថា សូមមេត្តាអនុញ្ញាតឱ្យតោបានវិលត្រឡប់មកផ្ទះវិញផង ព្រោះគេបានកាច់ចង្កូម និងក្រចកអស់ហើយ បើខុសឆ្គងសូមអនុគ្រោះ។

២. តារាសម្តែង អ៊ុន សិទ្ធា បានលើកឡើងដែរថា បងប្អូនទាំងអស់គ្នាគាំទ្រឱ្យសត្វតោទៅម្ចាស់គេវិញអត់? សម្រាប់ខ្ញុំគាំទ្រ ព្រោះសត្វអត់សុីអាហារទេ ព្រោះវានឹកម្ចាស់វា។ ទោះឱ្យគ្នាទៅរស់នៅភ្នំតាម៉ៅពិតមែន តែវាមិនអាចផ្តល់សេចក្តីសុខដូចនៅជាមួយម្ចាស់វាទេ។

៣. តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា គឺមិនខុសគ្នាពីតារាប្រុស-ស្រីទាំងពីររូបខាងលើនោះទេ លោកក៏បានបញ្ចេញមតិគាំទ្រឱ្យម្ចាស់បានចិញ្ចឹមសត្វតោវិញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថាកាលពីព្រឹថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បុរសជនជាតិចិនដែលជាម្ចាស់របស់សត្វតោ បានទៅមើលតោចិញ្ចឹមរបស់ខ្លួនបន្ទាប់ពីត្រូវបានគេនាំយកទៅកាលពីប៉ុន្មានថ្ងៃមុននេះ។

តាមរយៈរូបភាព និងវីដេអូដែលបានបង្ហោះនៅក្នុង Story របស់បុរសជនជាតិចិនរូបនោះបានបង្ហាញពីការនឹករឭក មនោសញ្ចេតនា ក្តីស្រលាញ់ ដែលម្ចាស់មានចំពោះសត្វតោឈ្មោលនោះ ហើយអ្វីដែលកាន់តែក្តុកក្តួលទៀតនោះគឺឃើញសកម្មភាពសត្វតោនោះស្ទុះមកឱបម្ចាស់របស់ខ្លួន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ វិនាទី មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

កីឡា១ នាទី មុន

សហព័ន្ធបាល់ទាត់កម្ពុជាបង្ហាញផែនការធំគួរឲ្យចាប់អារម្មណ៍ឆ្ពោះទៅឆ្នាំ២០៣៨

ព័ត៌មានជាតិ២១ នាទី មុន

ដីក្នុង​​ភូមិសាស្រ្ត​ក្រុងបាត់ដំបង និងស្រុកសង្កែ ត្រៀម​​បម្រុងអភិវឌ្ឍន៍ជា​អាកាសយានដ្ឋាន​បាត់ដំបង​ថ្នាក់ ៤C

ជីវិតកម្សាន្ដ២៦ នាទី មុន

Travis Kelce ​មិន​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​ស្នេហា​ដ៏​មាន​បំផុត​ទាំង ៥ ​របស់​ Taylor Swift ទេ ?

ជីវិតកម្សាន្ដ២៦ នាទី មុន

ខេមរៈ សិរីមន្ត ខកចិត្តបុគ្គលម្នាក់រិះគន់បទ«អូនរាំអែន» ខណៈថៃគាំទ្រពេញប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម