Connect with us

ជីវិតកម្សាន្ដ

ក្រោយសម្រាកពីការងារសិល្បៈ Ken ងាកមកដាំដើមឈើ យកថវិកា បរិច្ចាគដល់មន្ទីរពេទ្យព្យាបាលកូវីដ

បានផុស

នៅ

ក្រោយសម្រាកពីការសម្ដែងនៅលើកញ្ចក់ទូរទស្សន៍ អតីតតារាសំដែងប្រចាំប៉ុស្តិ៍លេខ៣ថៃ ken phupoom បានប្រែក្លាយចំណង់ចំណូលចិត្តរបស់លោក​នៅពេលទំនេរ​ មក​ជា​អ្នក​ដាំដើមឈើ​ឲ្យទៅជាប្រាក់ចំណូល ដើម្បី​បរិច្ចាគ​ថវិកា​នេះ​ជូន​ដល់មន្ទីរពេទ្យ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹងកូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ​ លោក​បាន​ឆ្លៀត​ឱកាស​ចែករំលែក​ជោគជ័យ​ដ៏​ធំធេង​នេះ ​ទៅ​កាន់​បណ្ដា​អ្នកគាំទ្រ​លោក។ នៅ​លើ​ទំព័រ We Plant បាន​សរសេរ​ថា​ ​ឈាន​មក​ដល់​ពេល​នេះ ​យើង​ទទួលបាន​ទឹក​ប្រាក់​សរុប ៨១៥,១០០ បាត ​និង​មាន​ការ​ចូលរួម​វិភាគទាន​សរុប ១៨៤,៩០០ បាត។

ទឹកប្រាក់​សរុប​នេះ​​ ពួកយើង​នឹង​បរិច្ចាគ​ដល់​មន្ទីរពេទ្យ Pattani ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ក្នុង​ប្រទេស។ ពួក​យើង​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ និង​អតិថិជន​ទាំងអស់​ដែល​បាន​គាំទ្រ។

លោកបាននិយាយនៅលើ IGថា ” សរុបសេចក្តីមក ការលក់ដើមឈើផ្ទាល់ថ្ងៃនេះ យើង​ទទួល បាន ៨១៥,១០០បាត និងការចូលរួម​បរិច្ចាគ​ខ្លះៗ​ ១៨៤,៩០០បាត ហើយ​យើង​នឹង​ប្រគល់​ទឹក​ប្រាក់​សរុប​ដល់​មន្ទីរពេទ្យPattani ១លាន​បាត​ សូម​អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ចូលរួម​ជាមួយ​ពួក​យើង” ។

ព្រឹត្តិការណ៍​មួយ​នេះ​ ក៏​មាន​ការ​​ចូលរួម​ដោយអ្នកគាំទ្រនិងមិត្តភ័ក្ដិរបស់លោក​ដូចជា៖ អ្នកចាត់ការA Supachai, Ron Pattaraporn,តារាស្រី Bowie Atma, តារាសំដេង Andrew Kornsek, និងក្រុមការងារដែលនៅ​​បន្តធ្វើការ​ជាមួយ​គ្នា​ពីមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ក្ដៅៗ តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy តេស្ត ៣ ដងទើបឃើញវិជ្ជមានកូវីដ

ចុចអាន៖តារាកំប្លែង ថៃ ក្នុងរឿង “អ្នកប្រដាល់មិនដែលឈ្នះ” រៀបរាប់លម្អិតពេលវេលា និងទីតាំង ក្រោយតេស្ត ៣ ដងទើបឃើញកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម