Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈ​ចាស់​-​ក្មេង​ ១០​រូប​ជួប​ទុក្ខ​ធំ​ក្នុង​ដំណាក់ កាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ​ ៖ តាម​ការកត់សម្គាល់​នៅក្នុង​ឆ្នាំ​២០២១​នេះ​គេ​សង្កេតឃើញ​មាន​តារា​ប្រុស​-​ស្រី​ល្បីៗ​ចាស់​ក្មេង​របស់​ខ្មែរ​ចំនួន​៨​រូប​បាន​ជួប​ទុក្ខសោក​ដ៏​ក្រៀមក្រំ​និង​សោកសៅ​សម្រាប់​ក្រុមគ្រួសារ​នីមួយៗ​ដោយ​មិន​ខុសគ្នា​នឹង​ប្រជាពលរដ្ឋ​ឯទៀត​ឡើយ​។

ចំពោះ​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ចេញពី​ក្រុម​គ្រួសារ​ពិតជា​ធ្វើ​ឲ្យ​ពួកគេ​មានការ​សោកស្តាយ​និ ង​អាឡោះអាល័យ​ខ្លាំង​បំផុត​។​ម្យ៉ាង​ការបាត់បង់​នេះ​គឺ​ស្រប​ពេលដែល​បញ្ហា​ជំងឺ​កូ​វីដ​-១៩​កំពុង​រា​ត ត្បា​ត​ផងដែរ​។

ទន្ទឹមគ្នា​នោះ​ក៏មាន​តារា​ប្រុស​-​ស្រី​ប្រមាន​៨​រូប​ដែល​ជួប​ទុក្ខ​ធំ​ត្រូវបាន​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ពី​គ្រួសារ​ផងដែរ​។​តារា​ចាស់​ក្មេង​ទាំងនោះ​រួមមាន​

១,​តារាចម្រៀង​វ័យក្មេង​កញ្ញា វី ឌី​ណែ​ត​និង​ក្រុមគ្រួសារ​បាន​ជួប​ទុក្ខ​ជា​ទម្ងន់​ដោយសារ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​បានទទួល​មរណភាព​កាលពី​ថ្ងៃ ទី​១៩​ខែមីនា​ឆ្នាំ​២០២១​ក្នុង​ជន្មាយុ​៦២​ឆ្នាំ​ដោយសារ​តែ​ជំងឺ​កូ​វីដ​-១៩​។

២,​តារា​កំប្លែង​កញ្ញា ស្រី ពី ន បាន​ជួប​ទុក្ខ​ធំ​និង​ក្រៀ ម​ក្រំ​កាលពី​ថ្ងៃទី​២៣​ខែ មីនាឆ្នាំ​២០២១​ខណ​:​អ្នក ម្ដាយ​ជាទី​ស្រឡាញ់​របស់​នាង​បានទទួល​មរណ​ភាព​ក្នុង​ជន្មាយុ​៦២ ឆ្នាំ​ដោយសារ ជំងឺ កូ វីដ -១៩ ។

៣,​តារា​សម្ដែង វ៉ាង ស្រីណូ បាន ជួប ទុក្ខ យ៉ាង ក្រៀម​ក្រំ​ជាទីបំផុត​ព្រោះ​លោកឪពុក​ជាទី​ស្រឡាញ់​បាន​ទទួលមរណភាព កាលពី យប់ ថ្ងៃទី ០១​ខែ មេសា ឆ្នាំ ២០២១​ដោយ​រោគាពាធ​។

៤,​តារា​សម្ដែង​កញ្ញា គៀត សុ វណ្ណា ឡាង បានជួបទុក្ខ​ធំ​ដូចគ្នា​ខណៈ លោក ឪពុក ជាទី ស្រឡាញ់ បាន​ទ ទួល​មរណភាព​កាលពី​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២ ១​ក្នុង ជន្មាយុ ៥០ ឆ្នាំ ។​ឪពុក របស់ នាង​មាន ជំងឺ កៀប សរសៃ ឆ្អឹងខ្នង​។​

៥,​តារាចម្រៀង​ប្រុស​លោក ឆន សុវណ្ណ​រាជ ក៏បាន​ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ​ដូចគ្នា​ខណៈ​អ្នក​ម្តាយ​ជាទី​ស្រ លាញ់​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៣​ ខែ​ឧសភា​ឆ្នាំ​២០២១​ដោយសារ​ជំងឺលើសឈាម​និង​គាំ ង​បេះដូង​។​

៦.​កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ក៏មាន​ទុក្ខ​ក្រៀមក្រំ​ដោយសារ​ជីដូន​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៣​ខែ​មិ ថុ​នា​ឆ្នាំ​២០២១​ដោយសារ​ជរា​ពា​ធ៌​។​

៧.​តារា​សម្តែង​អ្នកនាង ឈឹម អា​រី​យ៉ា ថ្មីៗ​នេះ​នាង​បាន​ជួប​ទុក្ខ​ផ្ទួនៗ​គ្នា​ខណ​:​ដែល​អ្នក​ម្ដាយក្មេក​ទើប​មរណភាព​មិនទាន់​បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់តែ​លោ ក​ប្តី​ជាទី​ស្រលាញ់​បានទទួល​មរណភាព​ចោល​ទាំង​អាល័យ​ផងដែរ​។​

៨.​តារាចម្រៀង​វ័យក្មេង​កញ្ញា យូ​រី និង​ក្រុមគ្រួសារ​ពេលនេះ​បាន​ជួប​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​បំផុត​ខណៈ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​បានទទួល​មរណ ភាព​ទាំង​អាល័យ​កាលពី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០ ២១​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​និង​លើសឈាម​។​

៩.​តារា​កំប្លែង​ជើងចាស់​នាយ ព្រីង កាលពី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២១​ក៏បាន​សរសេរ​នៅ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ ខ្លួន​ពី​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ព្រោះ​ប្រពន្ធ​ស្លាប់​ដោយសារ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​មិន​ព្យាបាល​សង្គ្រោះ​ជីវិត​។

១០.​តារាចម្រៀង​អ្នកនាង​ឈួន សុវណ្ណ​ឆ័យ កាល ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ នាង​ក៏បាន​ផ្លាស់ប្តូរ​រូបភាព​ដែល​ធ្លាប់​ដាក់តាំង​ធម្ម តា​ប្រែ​មក​រូបភាព​កាន់ទុក្ខ​វិញ​ដោយ​នាង​បញ្ជាក់ថា​កាន់ទុក្ខ​លោកពូ​ជាទី​ស្រលាញ់​។​

ជាការ​កត់សម្គាល់​តាម​រយ​:​ដំណឹង​នៃ​មរណ​:​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​គេ​ឃើញ​មាន​មិត្តភក្តិ​សិល្បៈ​ដែល​ស្និទ្ធ​ជាមួយ​តារាចម្រៀង​និង​សម្តែង​ប្រុស​-​ស្រី​ល្បីៗ​ទាំង នោះបាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​សោកសៅ​និង​ក្រៀមក្រំ​នេះ​គ្រប់ៗ​គ្នា​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម