Connect with us

ជីវិតកម្សាន្ដ

សាយ លើក​គ្នា​ទៅ​រើស​សំរាម​លើ​ឧទ្យាន​គិរីរម្យ​ ព្រោះ​តែ​ចរិត​បុគ្គល​មួយ​ចំនួន​បែប​នេះ

បានផុស

នៅ

ភ្នំពេញ៖ តារាចម្រៀងលោក អួន បឋម ហៅ  សាយ កាន់តែធ្វើឱ្យមហាជនស្ញើចសរសើរ និងគាំទ្រខ្លាំងថែមទៀត បន្ទាប់ឃើញលោកបង្ហាញសកម្មភាពចូលរួមជួយសង្គមជាបន្តបន្ទាប់។

តួយ៉ាងពេលនេះ លោក សាយ និងក្រុមការងារប្រមាណ៦នាក់បាននាំគ្នាទៅប្រមូលសំរាមនៅចំណុចសសរស្ដុកលើឧទ្យានគិរីរម្យ។ ដោយក្នុងនោះលោកលើកឡើងថា ដោយដឹងមាយាទរបស់អ្នកដើរព្រៃមួយចំនួន ក្រុមរបស់លោកបានប្រមូលគ្នា៦នាក់ធ្វើការរើសសំរាមនៅចំណុចសសរស្ដុក លើឧទ្យានគិរីរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ និយាយថា៖ “ពួកយើងបានញែកសំរាម តាមប្រភេទដូចជាដប កំប៉ុង និងសំរាមផ្សេងៗ រួចបានដឹកយកទៅកន្លែងរៀបចំសំរាមរបស់អាជ្ញាធរនៅលើឧទ្យានគីរីរម្យ ដើម្បីធ្វើការដុតចោលដោយប្រើឡ ចំណែកសំរាមខ្លះទៀតសម្រាប់ការប្រើប្រាស់ឡើងវិញ។ សូមមេត្តារក្សាបរិស្ថានស្អាតទាំងអស់គ្នាដើម្បីរមណីយដ្ឋានស្អាត ដើម្បីជាតំបន់ទេសចរណ៍ទៅថ្ងៃខាងមុខទៀត”។

លោកបន្ថែមថា ពួកយើងមិនអាចមករើសសំរាមរហូតទេ តែបើអ្នកទាំងអស់គ្នាចេះវេចខ្ចប់សំរាមត្រឡប់មកវិញ នោះតំបន់ទេសចរណ៍ស្អាតៗនៅក្នុងព្រៃ ក៏នឹងមិនមានសំរាមដែរ។ សូមដើរលេងដោយការទទួលខុសត្រូវ។ សំរាមមិនគួរឱ្យស្អប់ទេ មនុស្សដែលចោលសំរាមទេដែលគួរអោយស្អប់។

គួរបញ្ជាក់ថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិគីរីរម្យលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា។ ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។​ វាជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។

ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​ល្បី​ ក្នុង​ចំណោម​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ធំៗ​ដទៃ​ទៀត​​​នៅ​ក្នុង​​ប្រទេស​ កម្ពុជា​ ហើយ​គិរីរម្យ​​ក៏​ជា​​រមណីយដ្ឋាន​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​ កាល​ពី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។ ថ្វីដ្បីតតែមានឧទ្យាន និងរមណីដ្ឋានធម្មជាតិថ្មីៗជាច្រើនក្ដី ក៏ឧទ្យានជាតិគិរីរម្យ នៅតែទទួលបានការចាប់អារម្មណ៍ទៅទស្សនាកម្សាន្ត។ ប៉ុន្តែសំរាម នៅតែជាបញ្ហាចោទនៅឡើយ បើទោះជាមានក្រុមហ៊ុនគ្រប់គ្រងសំរាម និងក្រុមយុវជនបានដាក់ធុងសំរាម និងដើរប្រមូលជាហូរហែក្ដី៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ដែលទើបចូលស្រុក ត្រូវដោះលែងឲ្យនៅ​ក្រៅឃុំ តែបង់លុយជិត ១១,០០០ ដុល្លារ

ជីវិតកម្សាន្ដ២០ នាទី មុន

ហ្វាន់ ពីងពីង នៅតែទទួលការសរសើរលើឆាកដើរម៉ូដ ថ្វីបើបាត់មុខយូរក្ដី

ព័ត៌មានជាតិ៥៤ នាទី មុន

អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើម​បង្កើត​សួនឧស្សាហកម្មបៃតងនៅកម្ពុជា

ព័ត៌មានជាតិ៥៥ នាទី មុន

សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម