Connect with us

ជីវិតកម្សាន្ដ

គិតត្រឹមពេលនេះ កូវីដកំពុងចម្លងនិងសម្លាប់តារាថៃជើងចាស់ណាខ្លះ !

បានផុស

នៅ

ថៃកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដពាសពេញប្រទេស ខណៈ​ពេល​ដែល​​ប្រជាជន​រួម​ទាំង​សិល្បករ​ថៃ​ជាច្រើន​អ្នកបានឆ្លងជំងឺនេះជាបន្តបន្ទាប់។

ជាក់ស្ដែង​តារាថៃជើងចាស់​ប៉ុន្មាន​រូប​នេះ កំពុងតែតស៊ូប្រយុទ្ធនឹងជំងឺកូវីដ។ ខ្លះ​ក៏​បាន​ជា​សះស្បើយ ​អ្នកខ្លះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ ​រីឯ​មួយ​ចំនួន​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កាច​សាហាវ​មួយនេះ។

១ គ្រួសារ​តារា​ថៃ Matthew Deane

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្ដែង​និង​ជា​តារា​ចម្រៀង​លោក Matthew Deane Chanthavanij និងភរិយា Lydia Sarunrat​ បាន​ប្រកាសថាអ្នកទាំងពីរ ​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​វិជ្ជមានកូវីដ​មុនគេ​បង្អស់​នៅ​ក្នុង​ប្រទេស។

២ Khemanit Jamikorn

តារាស្រីរូបនេះបានប្រកាសនៅលើ​បណ្តាញ​សង្គម​អ៊ិនស្តាក្រាម ដោយ​ជូន​ដំណឹង​ដល់​អ្នក​គាំទ្រ​និង​មនុស្ស​ដែលធ្លាប់បានជួបគ្នាថា នាងត្រូវបានគេរកឃើញថាបានឆ្លងវីរុសកូវីដ ២៨ ខែ ឧសភា។

៣ Pong Nawat

លោក Pong Nawat នៅល្ងាចថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ បានប្រកាសប្រាប់ដល់មហាជន ព្រមទាំងអ្នកស្គាល់ ហើយ​បាន​ជិតស្និទ្ធ​នឹងលោកទាំងអស់ថា ពេលនេះខ្លួនបានឆ្លងជំងឺកូវីដ។

៤ Ploy Chermarn 

 Ploy បាន​សរសេរ​បង្ហាញ​នូវ Timeline បញ្ជាក់​ពី​ថ្ងៃ​ដែល​នាង​មាន​អាការ​សង្ស័យ​តាំង​ពី​ថ្ងៃ​ទី ១១ ខែ​មេសា រហូត​មក​ដល់​តេស្ត​លើក​ទី ៤ នៅ​ថ្ងៃទី ៩ ខែ ឧសភា ទើប​រក​ឃើញ​ថា​នាង​វិជ្ជមាន​កូវីដ និងបានសម្រាក​ព្យាបាល​ជំងឺកូវីដ នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ក្នុង​ក្រុង​បាងកក ។

៥ Uncle Khom Chuan Chuen

តារាកំប្លែងល្បីថៃ ក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះ លោក Khum Chauncheun ត្រូវបាន​រកឃើញវិជ្ជមាន​កូវីដនៅថ្ងៃទី ១២ ខែ មេសា។ លោកត្រូវបានគេរកឃើញថាមានបញ្ហាសួតធ្ងន់ធ្ងរ ហើយនៅថ្ងៃទី២០ខែមេសា លោក​ត្រូវគេ​បញ្ជូល​ចូល​បន្ទប់ ICU ភ្លាមៗដោយសារការខ្សោយតម្រងនោម។  ទីបំផុត​លោក​បាន​ទទួលមរណភាព ដោយសារជំងឺកូវីដ ក្នុងវ័យ៦៣ឆ្នាំ នាព្រឹកវេលាម៉ោង ៧ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ ។

៦ Kohtee Aramboy

តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy បានបង្ហោះលើបណ្ដាញសង្គម អ៊ីនស្តាក្រាម ថា លោកបានធ្វើតេស្តរកឃើញជំងឺកូវីដ ក្រោយធ្វើតេស្តរហូតដល់ទៅ ៣ ដង  ។ Aramboy បានអំពាវនាវដល់អ្នកដែលប៉ះពាល់​ផ្ទាល់ ឬប្រយោលជាមួយរូបគេ ឲ្យធ្វើចត្តាឡីស័ក និងទៅពិនិត្យសុខភាព ពោលចាប់តាំងពីថ្ងៃទី ២១ ខែ មិថុនា។

៧ Nawat Itsaragrisil

ពិធីករថៃ Nawat Itsaragrisil ប្រធាន Miss Grand International បាន​បង្ហោះ​នៅ​លើ​ផេកហ្វេកប៊ុករបស់លោក​ថា លោកបានឆ្លងជំងឺកូវីដ ។

ជាមួយគ្នានេះដែរ លោកក៏បានបង្ហោះសារសុំទោសដល់មនុស្សជាច្រើនផងដែរ ។ អ្នកដែលបានជួបលោក ចាប់តាំងពីថ្ងៃទី ២១ ខែមិថុនាដល់ថ្ងៃទី ២ ខែ កក្កដា ហើយ​បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​លោក សូម​ទៅ​ធ្វើ​សំណាក ក៏​ដូចជា​ឃុំ​ខ្លួនឯង​ជាដើម ដើម្បី​តាមដាន​សុខភាព ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្ដៅៗ តារាកំប្លែងល្បីឈ្មោះថៃ Kohtee Aramboy តេស្ត ៣ ដងទើបឃើញវិជ្ជមានកូវីដ

ចុចអាន៖រន្ធត់​ចិត្ត​ណាស់! តារា​កំប្លែង​ល្បី​ឈ្មោះ​ថៃ Khum Chauncheun កំពុង​រលាក​សួត​ធ្ងន់ធ្ងរ បន្ទាប់​ពី​ឆ្លង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៥ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម