Connect with us

ជីវិតកម្សាន្ដ

​“​សាស្ត្រាចារ្យ​ផ្នែក​អា​យ៉ៃ​ជំរុញ​ឲ្យ​យុវជន​រក្សា​ទម្រង់​សិល្បៈ​អា​យ៉ៃ​កុំ​ឲ្យ​បាត់បង់​”

បានផុស

នៅ

​នៅក្នុង​កិច្ច​សម្ភាស​ពិសេស​ជាមួយ​គណៈកម្មកា​មេ​ប្រយោគ​ក្នុង​កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ អ្នកស្រី​សាស្ត្រាចារ្យ អ៊ុក សុ​ផា ឯកទេស​ចម្រៀង​អា​យ៉ៃ និង​ចម្រៀង​ចាប៉ី បាន​ឲ្យ​ដឹងថា អ្នកស្រី​បានចាប់ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ ១៩៦២ ដែលជា​សិល្បៈ​ទូទៅ​នៅតាម​ស្រុកស្រែ​ចម្ការ ដូចជា​ល្ខោន យីកេ​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មកដល់​ឆ្នាំ ១៩៧១ អ្នកស្រី​ត្រូវបាន​ជម្លៀស​មក​រស់នៅ​ទីក្រុង​ភ្នំពេញ ក្នុងសម័យ​សាធារណរដ្ឋ​ខ្មែរ​។ នាពេលនោះ លោក​ព្រឹទ្ធាចារ្យ សង្ហា ផន បាន​នាំ​អ្នកស្រី អ៊ុក សុ​ផា ទៅ​ច្រៀង​នៅ​វិទ្យុជាតិ ជាមួយ​មិត្ត​សិល្បការ​នី​ផ្សេងទៀត​រួមមាន អ្នកស្រី​ណ​យ សំណាង​, ណ​យ ស៊ីថា និង​ព្រំ ផល្លា​។ ក៏ប៉ុន្តែ ដោយហេតុថា អ្នកស្រី​មិនទាន់​ចេះ​ច្រៀង​ចម្រៀង​អា​យ៉ៃ​នៅឡើយ ទើប​លោក​ព្រឹទ្ធាចារ្យ សង្ហា ផន សរសេរ​ជា​អត្ថបទ​ឲ្យ​ច្រៀង​ជា​បន្តបន្ទាប់ ហើយ​អ្នកស្រី​ក៏​មិនទាន់​អាច​ឡើងលើ​ឆាក​ច្រៀង​ចាប់​ចុងចួន​ដោយ​ខ្លួនឯង​នោះដែរ​។

លុះ​ក្រោយមក ទើប​អ្នកស្រី អ៊ុក សុ​ផា អាច​ច្រៀង​ចម្រៀង​អា​យ៉ៃ​បាន​យ៉ាង​ល្អ បន្ទាប់ពី​បាន​ទៅ​ច្រៀង​ជាមួយ​សិល្បករ​សិល្បការ​នី​អា​យ៉ៃ​ជើងចាស់ ដូចជា លោកយាយ សា​រ៉ាំ​ប៉ាក់ និង​លោកតា ល្វៃ នៅតាម​កម្មវិធី​ផ្សេងៗ​។
​គួរ​រំឭក​ផងដែរ​ថា បច្ចុប្បន្ននេះ អ្នកស្រី​សាស្ត្រាចារ្យ អ៊ុក សុ​ផា គឺជា​គណៈកម្មការ​មួយរូប ក្នុង​កម្មវិធី វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២ ក្រោម​ប្រធានបទ «​សិល្បៈ​បុរាណ​ចម្រុះ​»​។ កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សមាគម​មិត្ត​តន្ត្រីករ​។​

ជាមួយគ្នា​នោះ អ្នកស្រី​សាស្ត្រាចារ្យ អ៊ុក សុ​ផា បាន​មានប្រសាសន៍​ទៀតថា​៖ “​ការ​ច្រៀង​ចម្រៀង​អា​យ៉ៃ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើ​ការប្រើប្រាស់​ពាក្យពេចន៍ ហើយ​អ្នកសិល្បៈ​ត្រូវមាន​សិល្បៈ​ក្នុង​ខ្លួន ធ្វើ​យ៉ាងម៉េច​ឲ្យ​ទាក់ទាញ និង​មាន​គេ​ចូលចិត្ត​”​។​អ្នកស្រី​សាស្ត្រាចារ្យ​បាន​បន្ថែមទៀតថា នាពេល​បច្ចុប្បន្ននេះ ហាក់​មិនសូវមាន​ឆាក ឬ​ការជួល​មក​សម្ដែង​ជាដើម ដូច្នេះ​សិល្បករ សិល្បការ​នី​ផ្នែក​អា​យ៉ៃ ក៏​មិនសូវ​មានឱកាស​នឹង​បង្ហាញ​សមត្ថភាព​ទេពកោសល្យ​របស់ខ្លួន​នោះដែរ​។​ ឆ្លៀត​ក្នុង​កិច្ចសន្ទនា​នោះ អ្នកស្រី អ៊ុក សុ​ផា​បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ដែល​រៀបចំ​កម្មវិធី​នេះ​ឡើង ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​អ្នកសិល្បៈ​ដែល​មិន​ធ្លាប់បាន​ចេញមុខ បានបង្ហាញ​សមត្ថភាព​របស់ខ្លួន​លើ​ឆាក​ប្រកួត​។​

គួរ​បញ្ជាក់ថា ចំពោះ​ការចូលរួម​ប្រកួត បងប្អូន​ត្រូវ​ផ្ញើ​វីដេអូ​សម្តែង​របស់ខ្លួន និង​ថ្លៃ​ចូលរួម​ប្រកួត​តម្លៃ​ត្រឹម ១​ម៉ឺន​រៀល​តែប៉ុណ្ណោះ មកកាន់​ទំព័រ​ហ្វេ​ស​បុក​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង (UYFC Svay Rieng Province – សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​) ឬក៏​តេ​លេ​ក្រាម​របស់​កម្មវិធី​វង់​តន្ត្រី​ខ្មែរ តាមរយៈ​លេខ​ទូរស័ព្ទ (099 914 121 / 098 914 121)​។ ចំពោះ​កុមារ​តូចៗ និង​ជនពិការ ត្រូវបាន​លើកទឹកចិត្ត​។
​កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ ជិត​ឈានដល់​ថ្ងៃ​ឈប់​ទទួល​វីដេអូ​ប្រកួត​ហើយ ដោយ​នឹង​បិទ​បញ្ចប់ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ខាងមុខនេះ​។​

*​សម្រាប់​ព័ត៌មាន​លំអិត​សូម​ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ 099 914 121 / 098 914 121 ហើយ​និង មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ BTV ផងដែរ​។​
​ខាងក្រោម​នេះ គឺជា Link វីដេអូ​គំរូ សម្រាប់​ការផ្ញើ​វីដេអូ​ចូលរួម​ប្រកួត ក្នុង​កម្មវិធី វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២​។​

https://fb.watch/v/awVKbksUb/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១៤ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម